ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
សម្ដេចតេជោ ហ៊ុន សែន ៖ វិធីការពារជំងឺកូវីដ-១៩ ដែលល្អប្រសើរ គឺនៅផ្ទះ និងបង្កើនរក្សាអនាម័យឱ្យបានខ្ពស់
Mi,25 März 2020 (Time 01:23 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 27នាក់)

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាអនាម័យបង្ការការពារជំងឺកូវីដ-១៩ ទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយវិធីការពារល្អជាងគេ គឺនៅផ្ទះ ដោយមិនមានភាពចាំបាច់ទេ កុំចាកចេញពីផ្ទះ ដោយមិនធ្វើដំណើរទៅណាមកណាបើគ្មានការចាំបាច់។ ទន្ទឹមនឹងនេះ បើអាចធ្វើទៅបាន គឺកុំចូលរួមជួបជុំគ្នានូវពិធីបុណ្យឆេងម៉េងខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ពិធីជួបជុំមួយចំនួនត្រូវបិទស្ទើរតែទាំងអស់ទៅហើយ ដូច្នេះសូមមន្ត្រីអាជ្ញាធរគ្រប់បណ្តាខេត្តទាំងអស់ បង្កើនការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារជំងឺកូវីដ-១៩ ដោយចាក់ឧបករណ៍បំពងសម្លេងនៅតាមមូលដ្ឋានគ្រប់ភូមិ/ឃុំ នេះជាការបញ្ជូនសារសម្លេងភ្លាមៗ ទៅដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងលឺ ដើម្បីចូលរួមបង្ការ ការពារ និងប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3507 នាក់
ខែនេះ :
32947 នាក់
3 ខែនេះ :
116378 នាក់
សរុប :
210528 នាក់