ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩
Mi,25 März 2020 (Time 06:32 )
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ភ្នំពេញ ៖នៅថ្ងៃទី ២៥ មីនា ព្រឹកមិញ ពីវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទាំងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្សន៍ និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯកសារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទ្យុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុងខលធូន (Call Tune) គឺនៅពេលដែលទូរស័ព្ទរោទិ៍ អោយអ្នកកំពុងរង់ចាំស្តាប់បានឮសម្លេង បុរស ឬស្ត្រីនិយាយថា « យើងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីឌ១៩» តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាកុំធុញនឹងសារសំលេងពាក់ព័ន្ធនឹងខ្លឹមសារអប់រំអំពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (COVID-19) នេះឱ្យសោះ ។ ទន្ទឹមនឹងនេះ គឺសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ (COVID-19) ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីទទួលថវិកាពីមន្ដ្រីរាជការសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទល់ខ្លួនជូនដល់គណ:កម្មការខេត្តប្រយុទ្ធ ប្រឆាំនឹងជំងឺកូវីដ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់រីករាលដាលជំងឺឆ្លងកូវីឌ-១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើបាឋកថាស្តីពីកំណែទម្រង់ និងដឹកនាំបញ្ជាកងរាជអាវុធហ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
565 នាក់
សប្តាហ៍នេះ :
3500 នាក់
ខែនេះ :
32940 នាក់
3 ខែនេះ :
116371 នាក់
សរុប :
210521 នាក់