ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឯកឧត្តម គង់ សុភ័ណ្ឌ ជនជាតិខ្មែរ ១២នាក់ ដែលសង្សយ័ថាមានឆ្លងជម្ងឺ កូវីដ-១៩ ត្រូវអនុញ្ញាតឱ្យទៅផ្ទះវិញ ក្រោយធ្វើតេស្ត អវិជ្ជមានកូវីដ១៩
Mo,06 April 2020 (Time 04:18 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 65នាក់)

ខេត្តកណ្តាល៖ ជនជាតិខ្មែរ១២នាក់ដែលត្រូវសង្ស័យថាពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅក្នុងវិទ្យាល័យហ៊ុនសែនតាខ្មៅ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ ដោយលទ្ធផល «អវិជ្ជមាន» មានន័យថា មិនមានឆ្លងកូវីដ១៩ឡើយ។
ពួកគាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយនៅវេលាថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រោមការជូនដំណើរ និងជួយឧបត្ថម្ភពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។
ស្ថិតនៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនទាំង១២នាក់ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល។ ពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេជិតឯងរយៈពេល១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ច ឱ្យអស់ចិត្តដ្បិតបងប្អូនបានជាសះស្បើយហើយក្ដី ប៉ុន្តែត្រូវតែការពារខ្លួននិងគ្រួសារមួយរយះពេលទៀត ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រួសាររបស់បងប្អូនទាំង១២នាក់ សូមរក្សាគម្លាតនិងការពារខ្លួនទាំងអស់គ្នា ហើយពិសេសផ្ដល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់គាត់ឱ្យបានគ្រប់គ្រាន់ និងផ្ដល់សម្ភារការពារខ្លួនដូចជាម៉ាស់ អាល់កុល ទឹកសម្លាប់មេរោគ ឬសាប៊ូដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន។
អំណោយដែលពួកគាត់ទទួលបានទាំង១២នាក់ ក្នុងម្នាក់ៗរួមមាន៖អង្ករ៣០គីឡូក្រាម មីខ្លាឃ្មុំ១កេស ទឹកបរិសុទ្ធ១កេស ទឹកដោះគោឆៅចំណុះ១លីត្រ៤ប្រអប់ អាកុល១ដប និងថវិកា២០ម៉ឺនរៀល។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារបានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញទន់សម្រាប់បង្កើនផលិតភាព ប្រសិទ្ធភាពការងារ និងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងសហការីអញ្ជើញអមដំណើរឯកឧត្តម វេង សាខុន ក្នុងសកម្មភាពធ្វើស្រែបង្ហាញផលិតកសិកម្មស្រូវ ដោយប្រើប្រាស់គ្រឿងយន្ដ និងឧបករណ៍កសិកម្មតាមបែបទំនើបកម្ម (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ធមន្ដ្រី និងអាជ្ញាធរមូលដ្ធានបានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលឱឡឹក និងត្រសក់ស្រូវ របស់កសិករ ស្រុកជើងព្រៃ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកប្រជាពលរដ្ឋកុំឱ្យភ្លេចជំងឺកូវីដ១៩ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ ចំនួន ៦ឃុំ ក្នុងស្រុកល្វាឯម បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
609 នាក់
ម្សិលមិញ :
465 នាក់
សប្តាហ៍នេះ :
4649 នាក់
ខែនេះ :
31734 នាក់
3 ខែនេះ :
100721 នាក់
សរុប :
271194 នាក់