ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
សម្ដេច ស ខេង ៖ រាជរដ្ឋាភិបាលគ្រោងរៀបចំរាជធានីភ្នំពេញឱ្យក្លាយជារដ្ឋបាលពិសេសហើយតាមខេត្តក្លាយជា «រដ្ឋបាលស្វយ័ត» នាពេលអនាគត
Do,04 Juni 2020 (Time 05:38 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 48នាក់)

ភ្នំពេញ ÷សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តសិក្សា និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យទៅជារដ្ឋបាលពិសេសដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានវិទ្យាទំនើបដែលអាចរៀបចំជារដ្ឋបាលស្វយ័តនាពេលអនាគត។ លោកបានថ្លែងដូចនេះក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិថ្មីនេះនឹងផ្ដល់អាទិភាពដល់ការពង្រឹងស្ថាប័នរដ្ឋបាលក្រុងស្រុកខណ្ឌដើម្បីធានាការរួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានមានសមត្ថភាព និងធនធានសមសម្របសម្រាប់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ កម្មវិធីជាតិនេះ ក៏នឹងសិក្សាជម្រើសនានាដើម្បីកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ដើម្បីបែងចែកឱ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗដើម្បីដើរតួនាទីជារដ្ឋបាលថ្នាក់តំបន់មានមុខងារ និងការទទួលខុសត្រូវក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ សម្រាប់ការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលមូលដ្ឋាន មុខងារសន្តិសុខសណ្ដាប់ធ្នាប់ សេវាសង្គម និងមុខងារពាក់ព័ន្ធនឹងការវិនិយោគ។

សម្ដេចក្រឡាហោមស ខេង ក៏បានបង្ហើបថា រាជរដ្ឋាភិបាល នឹងបន្តរៀបចំនិងដាក់ឱ្យអនុវត្តកម្មវិធីជាតិរយៈពេលវែងមួយទៀតដែលត្រូវចាប់ផ្ដើមឆ្នាំ២០២១តទៅដើម្បីធានាបន្តអនុវត្តកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅលើកិច្ចការសំខាន់ៗដូចជាការបន្តពង្រឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលកំពុងមានបញ្ហាកង្វះខាតថវិកាអនុវត្តមុខងារ បញ្ហាសមត្ថភាពបុគ្គលិក ប្រព័ន្ធកសាងផែនការ បែបបទនីតិវិធី និងទីកន្លែងផ្ដល់សេវាជូនពលរដ្ឋជាដើម។ សម្ដេចក្រឡាហោម បានបញ្ជាក់បន្ថែមថា នៅរយៈពេលចុងក្រោយនេះ យើងបានសម្រេចកិច្ចការធំៗជាច្រើនប៉ុន្តែទន្ទឹមនឹងនេះ នៅមានកិច្ចការមួយចំនួនទៀតនៅសេសសល់ដែលចាំបាច់ត្រូវបន្តរៀបចំនូវកម្មវិធីជាតិសម្រាប់កំណែទម្រង់នេះក្នុងរយៈពេលមួយជាកំណត់ជាបន្ត ដោយសារតែនេះជាកិច្ចការថ្មីថ្មោងក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់យើងដែលទាមទារការអត់ធ្មត់ និងពិចារណាគ្រប់ជ្រុងជ្រោយចៀសវាងកំហុសទាំងឡាយណាប៉ះពាល់ដល់ការបំរើសេវាជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិនិត្យលទ្ធផលឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកន្លងទៅ និងត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ឯកឧត្ដម ហ៊ុន ណេង ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញ អង្គគណ:រដ្ធមន្ដ្រី តាមរយ:វីដេអូConterence ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
559 នាក់
ម្សិលមិញ :
773 នាក់
សប្តាហ៍នេះ :
6534 នាក់
ខែនេះ :
30835 នាក់
3 ខែនេះ :
92644 នាក់
សរុប :
301420 នាក់