ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន សហការី និងអាជ្ញាធរមូលដ្ឌាន បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយគ្រឿងយន្តនិងឧបករណ៍ សម្រាប់ បម្រើឲ្យវិស័យផលិតកសិកម្មស្រូវ នៅស្រុកជើងព្រៃ
Do,04 Juni 2020 (Time 12:23 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 43នាក់)

កំពង់ចាម ÷វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីសម័យកាលមួយមកសម័យកាលមួយ ហើយជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មោះមុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសចេញពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសមត្ថភាពផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងឈានជាំហានៗ មកជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង ផលិតកម្មស្បៀងដែលបាននិងកំពុងធ្វើការនាំចេញយ៉ាងសស្រាក់សស្រាំនាពេលបច្ចុប្បន្នគឺស្រូវ អង្ករ ដំឡូងមីស្រស់ និងក្រៀម គាប់ស្វាយចន្ទីស្រស់ និងផលិតផលសម្រេច ស្វាយស្រស់ និងផលិតផលសម្រេច ចេកអំបូងលឿង មានប៉ៃលិន បន្លែ ផលត្រីទឹកសាប និងសមុទ្រ គោ និងក្របី។ល។

ជាសក្ខីភាព ដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម នាព្រឹកថ្ងៃព្រហស្បតិ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សហការី អាជ្ញាធរមូលដ្ឋាន និងបងប្អូនកសិករ បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់ បម្រើឱ្យវិស័យផលិតកសិកម្មស្រូវ នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បន្ទាប់ពីបានអញ្ជើញបញ្ជាគ្រឿងចក្ររួចមក ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយកសិករដោយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើចំណាប់អារម្មណ៍ ទាក់ទងនឹងសកម្មភាពនាព្រឹកនេះ ដោយបានរំលេចនូវចំណុចសំខាន់ៗទាក់ទងការអភិវឌ្ឍវិស័យ កសិកម្មនៅទូទាំងខេត្តកំពង់ចាម ជាពិសេសការប្រើប្រាស់គ្រឿងយន្តស្របពេលដែលកំលាំងពលកម្មទាំងមនុស្ស និងសត្វបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ដោយឡែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ផងដែរអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មតាមរយ:គម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងគម្រោងផ្សេងៗទៀត ជាពិសេសជំនួយរបស់រដ្ឋបាលអូស្រ្តាលីក្នុងកាល:ទេស:ដែលពិភពលោក ក៏ដូចកម្ពុជាបាននិងកំពុងជួបប្រទះវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ មុនលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រមជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជាមួយក្រុមគ្រួសាររបស់លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបានបាត់បងជីវិតដោយសារជំងឺកូវីដ-១៩ ក្នុងពេលបំពេញបេសកកមដើម្បីបុព្វហេតុមនុស្សធម៌ និងអង្គការសហប្រជាជាតិដ៏ថ្លៃថ្លា។ បន្ទាប់មក ឯកឧត្តមឯកអគ្គរាជទូតបានរៀបរាប់ដោយសង្ខេបអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរតាមរយ:ការផ្តល់ជំនួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុតាមរយ:គម្រោងកម្មវិធី CAVAC និងជាពិសេសការកសាងវិទ្យា ស្ថានស្រាវជ្រាវ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា (CARDI) និងការបណ្តុះបណ្តាលធនធាន មនុស្ស។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានផ្តល់ក្តីសង្ឃឹមថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូអភិវឌ្ឍយូអង្វែងជាមួយកម្ពុជាក្នុងកាល:ទេស:កូវីដ-១៩ ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង និងធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាឆាប់បានជាសះស្បើយបន្ទាប់ពីវិបត្តិកូវីដ-១៩។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត និងប្រមុខដឹកនាំរាជរដ្ឋាភិបាល មកជូនបងប្អូនឃុំផ្តៅជុំ និងដោយ ឡែកបងប្អូនដែលមានវត្តមាននាពេលនេះ ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទូទាំងខេត្តកំពង់ចាមឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ។ លោកបានកោតសរសើរចំពោះអគ្គនាយកដ្ឋានកសិកម្មដែលបានរៀបចំកម្មវិធីនេះ និងជាពិសេសបានថ្លែង អំណរគុណចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមអភិបាលខេត្ត ដែលបានអញ្ជើញចូលរួមកម្មវិធីដ៏មានអត្ថន័យនាពេលនេះ។ លោកបានបញ្ជាក់ជូនអង្គពិធីជ្រាបថា កម្មវិធីនេះគឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើននៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កំលាំងពលកម្មមនុស្ស និងសត្វពាហន: មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។ សមិទ្ធផលនាថ្ងៃនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយជំរុញកំណើនផលិតកម្មកសិកម្មដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចតាមរយ:ការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់ សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្មគឺមានរយៈពេលជាង២៥ឆ្នាំហើយ។ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានជួយលើក កម្ពស់វិស័យកសិកម្មនៅកម្ពុជា គឺចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មគ្រប់កម្រិតជំនាញ។ លើសពីនេះ បានពង្រឹងផ្នែកស្រាវជ្រាវតាមរយៈកម្មវិធីស្រាវជ្រាវកម្ពុជាអូស្ត្រាលី និងបង្កើតឱ្យមានវិទ្យាស្ថាន CARDI ដែលវិទ្យាស្ថាននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ បង្កាត់ពូជស្រូវ និងផ្សព្វផ្សាយ ហើយឈានទៅសម្រេចបាននូវគុណភាពអង្ករដែលពិភពលោកទទួលស្គាល់។ ដោយឡែក តាមរយៈកម្មវិធី CAVAC តំណាក់កាលទី១ បានចូលរួមចំណែកក្នុងនោះមានការជំរុញកសិធុរៈកិច្ច (Agribusiness Intervention) ការកសាងប្រព័ន្ធធារាសាស្ត្រ (Irrigation Infrastructure)។ ដំណាក់កាលទី២ គឺផ្តោតលើការជំរុញផលិតភាព និងគុណភាពផលិតកម្មដំណាំដែលមានតម្លៃខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ការពង្រឹងប្រព័ន្ធទីផ្សារ ការបង្កើនផលិតភាពសម្រាប់ការប្រកួតប្រជែង ការបង្កើនប្រាក់ចំណូលរយៈពេលវែងរបស់កសិករខ្នាតតូច និងពាណិជ្ជករផ្នែកស្រូវអង្ករនិងដំណាំផ្សេងៗ។ ក្រៅពីនេះ កម្មវិធី CAVAC ចូលរួមរៀបចំបទដ្ឋានគតិយុត្ត ក្រោមច្បាប់ពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ រៀបចំប្រព័ន្ធត្រួតពិនិត្យនិងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ (QDS) ផ្តល់ការគាំទ្រសកម្មភាពដល់នាយដ្ឋានពូជដំណាំដោយគិតទាំងការពង្រឹងសមត្ថភាពមន្ត្រី គាំទ្រថវិកាដល់ CARDI។ សិក្សាស្រាវជ្រាវស្តីពីប្រភេទដំណាំមានសក្តានុពលសម្រាប់នាំចេញ ធ្វើការជាមួយអគ្គនាយកដ្ឋានស្រាវជ្រាវលើជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី។ល។

តាមរយ:កម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក ហើយពិតណាស់ជំនួយនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ លោកក៏បានសំណូមពរដល់រដ្ឋាភិបាលអូស្រ្តាលី ឱ្យបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់វិស័យកសិកម្ម ជាពិសេសជួយបន្តកម្មវិធី CAVAC III បន្តទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិនិត្យលទ្ធផលឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកន្លងទៅ និងត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ឯកឧត្ដម ហ៊ុន ណេង ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញ អង្គគណ:រដ្ធមន្ដ្រី តាមរយ:វីដេអូConterence ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
613 នាក់
ម្សិលមិញ :
773 នាក់
សប្តាហ៍នេះ :
6588 នាក់
ខែនេះ :
30889 នាក់
3 ខែនេះ :
92698 នាក់
សរុប :
301474 នាក់