ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ ចំនួន ៦ឃុំ ក្នុងស្រុកល្វាឯម បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា
Do,04 Juni 2020 (Time 12:29 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 45នាក់)

តកណ្ដាល៖ ព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៩០គ្រួសារ ចំនួុន៦ឃុំ ក្នុងស្រុកល្វាឯម និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។

ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក ។ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
ឯកឧត្តម បន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាឥតទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម ។
លោកកន សុខកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានទទួលអំណោយទាំង៩០គ្រួសារ
ក្នុងនោះអំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៩០ គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ , , ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ និងថវិកា ១៥០,០០០ រៀល ( ដប់ប្រាំម៉ឺនរៀល )។ក្នុងនោះថវិការបស់សាខាកាកបាទក្រហមចំនួុន១០ម៉ឺនរៀល និងថវិការបស់ឯកឧត្តម ជាតិ ដាវុទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួុយស្រុកល្វាឯម ចំនួុន ៥ម៉ឺនរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងកន្ទុយលេខ របស់ឧត្តមសេនីយ៍ កែវ ចំរើន ហៅព្រីង នៅតែដំណើរការយ៉ាងរលូន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិនិត្យលទ្ធផលឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកន្លងទៅ និងត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ឯកឧត្ដម ហ៊ុន ណេង ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញ អង្គគណ:រដ្ធមន្ដ្រី តាមរយ:វីដេអូConterence ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
647 នាក់
ម្សិលមិញ :
773 នាក់
សប្តាហ៍នេះ :
6622 នាក់
ខែនេះ :
30923 នាក់
3 ខែនេះ :
92732 នាក់
សរុប :
301508 នាក់