ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
សម្ដេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកប្រជាពលរដ្ឋកុំឱ្យភ្លេចជំងឺកូវីដ១៩
Do,04 Juni 2020 (Time 12:52 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 62នាក់)

(ភ្នំពេញ) ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បន្តរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយមិនត្រូវមានធ្វេសប្រហែស ឬភ្លេចចំពោះជំងឺឆ្លងដ៏កាសសាហាវមួយនេះនោះឡើយ។ សម្ដេចតេជោ បានអំពាវនាវតាមទំព័រ Facebook នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះ «យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អ៊ីចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនឱ្យពលរដ្ឋធ្វើដំណើរ»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។

ដោយយោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO) សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ បានរីករាលដាលលើដែនដី និងប្រទេសចំនួន២១៦ប្រទេស។ អ្នកឆ្លងបានកើនឡើងជាង៦លាននាក់ ក្នុងនោះអ្នកស្លាប់ បានកើនដល់ជិត ៣៨ម៉ឺននាក់។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ហើយសម្រាប់កម្ពុជា ទោះបីចំនួនអ្នកឆ្លងតិចតែក៏មិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងកន្ទុយលេខ របស់ឧត្តមសេនីយ៍ កែវ ចំរើន ហៅព្រីង នៅតែដំណើរការយ៉ាងរលូន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិនិត្យលទ្ធផលឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកន្លងទៅ និងត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ឯកឧត្ដម ហ៊ុន ណេង ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញ អង្គគណ:រដ្ធមន្ដ្រី តាមរយ:វីដេអូConterence ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
633 នាក់
ម្សិលមិញ :
773 នាក់
សប្តាហ៍នេះ :
6608 នាក់
ខែនេះ :
30909 នាក់
3 ខែនេះ :
92718 នាក់
សរុប :
301494 នាក់