ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឯកឧត្តមរដ្ធមន្ដ្រី និងអាជ្ញាធរមូលដ្ធានបានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលឱឡឹក និងត្រសក់ស្រូវ របស់កសិករ ស្រុកជើងព្រៃ
Do,04 Juni 2020 (Time 01:06 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 65នាក់)

(កំពង់ចាម)÷នៅព្រឹកថ្ងៃដដែល ចេញពីឃុំផ្តៅជុំ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្ត និងសហការីបានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ របស់កសិករឃុំព្រីងជុំ ស្រុកជើងព្រៃ។ តាមការរាយការណ៍របស់បងស្រីម្ចាស់ចំការបានឲ្យដឹងថាបងស្រី និងគ្រួសារផ្សេងទៀត បានចាប់យកអាជីបដាំឱឡឹក និងត្រសក់ស្រូវ ជាច្រើនឆ្នាំមកហើយលើដីជាកម្មសិទ្ធិ និងដីជួល ក្រៅពីដំណាំស្រូវដោយទទួលបានចំណូលយ៉ាងល្អប្រសើរ ប៉ុន្តែទៅតាមរដូវ និងអាកាសធាតុ (ភ្លៀង ឬរាំងស្ងួត)។ បច្ចុប្បន្ន ទីផ្សារឱឡឹកមានតម្លៃល្អ អាចប្រមូលបានចំណូលជាង ២លានរៀលក្នុង ១ហត ក្នុង១រដូវ។ អ្វីដែលជាបញ្ហាសម្រាប់ពួកគាត់ គឺទឹក ប្រសិនជាមានទឹកកសិករនៅតំបន់នេះ អាចធ្វើស្រែបាន ២ដងក្នុងមួយឆ្នាំ និងដាំដំណាំផ្សេងទៀតបានផលល្អ ដូច្នេះនៅចំពោះ មុខឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តម អ៊ុន ចាន់ដា ប្រធានអភិបាលនៃគណអភិបាលខេត្ត បានសំណូមពរប្រឡាយទឹកនាំទឹកមកកាន់តំបន់នេះ។ ពួកគាត់បានអរគុណសន្តិភាព មានសន្តិភាព ធ្វើឱ្យជីវិតមានភាព សុខសាន្ត បង្កលក្ខណងាយស្រួលក្នុងការងារបង្កបង្កើនផល បង្កើនចំណូល និងកំណើនសេដ្ឋកិច្ច ក្នុងគ្រួសារ។

បន្ទាប់ពីបានឃើញផលឱឡឹក និងត្រសក់ស្រូវ ដែលកំពុងប្រមូលផល ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារដាំដុះបន្លែ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសកាត់បន្ថយការនាំចូល និងជាពិសេសគួរធ្វើការកែច្នៃត្រសក់ចាវ អាចរក្សាទុកបានយូ។ លោកបានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម រកទីផ្សារ និងគួរដាំដំណាំឆ្លះ។ ក្រៅពីនេះ មន្ទីរគួរសិក្សាពីលទ្ធភាពបង្កើតកន្លែងប្រមូលផ្តុំបន្លែបន្ថែម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារ។

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិនិត្យលទ្ធផលឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកន្លងទៅ និងត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ឯកឧត្ដម ហ៊ុន ណេង ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញ អង្គគណ:រដ្ធមន្ដ្រី តាមរយ:វីដេអូConterence ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
605 នាក់
ម្សិលមិញ :
773 នាក់
សប្តាហ៍នេះ :
6580 នាក់
ខែនេះ :
30881 នាក់
3 ខែនេះ :
92690 នាក់
សរុប :
301466 នាក់