ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ក្រសួងការងារបានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញទន់សម្រាប់បង្កើនផលិតភាព ប្រសិទ្ធភាពការងារ និងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ
Do,04 Juni 2020 (Time 06:30 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 48នាក់)

កណ្តាល ៖ ក្រុមហ៊ុនធីវ៉ាយ ហ្វេស្សិនខេមបូឌា ភីអិលស៊ី (២) ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពញាឮ មានកម្មករនិយោជិតព្យួរកិច្ចសន្យាការងារចំនួន៧៥២នាក់ ទទួលបានវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ពីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២០។ គោលបំណងនៃការរៀបចំវគ្គបណ្តុះ បណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនាពេលនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផងខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។

បើតាមកម្មការិនី អ្នកស្រី សុខ សុភី បានលើកឡើងថា ៖«វគ្គបណ្តុះបណ្តាលនេះពិតជាសំខាន់សម្រាប់ខ្ញុំព្រោះបានឲ្យខ្ញុំយល់កាន់តែច្បាស់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ សុវត្ថិភាព សុខភាពនៅកន្លែងការងារ និងវិធានការបង្ការជំងឺកូវីដ-១៩ ជាពិសេសនោះ នាងខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងខាងរោងចក្រដែលរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង និងបានផ្តល់ជាប្រាក់ឧបត្ថម្ភថែមទៀត ជួយដល់ខ្ញុំ និងគ្រួសារក្នុងអំឡុងពេលនៃការរាលត្បាតជំងឺកូវីដ-១៩ នេះ»។

រីឯអ្នកស្រី ហាវ ស្រីរ័ត្ន ជាកម្មការិនីរោងចក្រដែរនោះ បានបញ្ជាក់ពីអត្ថប្រយោជន៍ដែលទទួលបានពីវគ្គបណ្តុះ បណ្តាលនេះ ដែលបានធ្វើឲ្យអ្នកស្រី យល់កាន់តែច្បាស់អំពីការទំនាក់ទំនងល្អ សិល្បៈនៃការចរចារ សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ ការធ្វើការងារជាក្រុមនិងការថែរក្សាការងារ។ អ្នកស្រីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមការងាររៀបចំ និងអ្នកគ្រូ លោកគ្រូ ដែលបានចុះមកបង្ហាត់បង្រៀនផ្ទាល់ធ្វើអោយកម្មករនិយោជិត ទទួលបានចំណេះដឹងថ្មីមួយបន្ថែមទៀតសម្រាប់ការងារនិងជីវភាពរស់នៅផងដែរ។

ជាមួយគ្នានោះ អ្នកស្រី ប៉ែន បុប្ផា ដែលជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់មួយរូបដែរនោះបានបញ្ជាក់ថា៖ «វាជាឱកាសដ៏ល្អ សម្រាប់នាងខ្ញុំ បានចូលរួមចែករំលែកចំណេះដឹងអំពីបំនិនជីវិត ដែលផ្តោតទៅលើការទំនាក់ទំនង សិល្បៈនៃការចរចា និងការធ្វើការងារជាក្រុម ជូនដល់កម្មករ និយោជិត។ ទោះបីវគ្គបណ្តុះបណ្តាលនេះមិនមានពេលវេលាវែងក៏ដោយ ប៉ុន្តែវាក៏ជាចំណែកមួយដែលជួយអោយកម្មករ និយោជិតទាំងអស់បានទទួលនូវការយល់ដឹង និងបំពេញបន្ថែមទៅលើជំនាញដែលខ្លួនមានដើម្បីអោយជីវិតរស់នៅកាន់តែល្អប្រសើរ និងការងារកាន់តែមាន ប្រសិទ្ធភាពជាងមុន ជាពិសេសអំឡុងពេលនៃការរាតត្បាតជំងឺ កូវីដ-១៩ នេះ»។

សូមបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖
១. ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចា
២. ការបំពេញការងារជាក្រុម
៣. មូលដ្ឋានច្បាប់ស្ដីពីការងារ
៤. នីតិវិធីដោះស្រាយវិវាទការងារ
៥. សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត
៦. អត្ថប្រយោជន៍ ប.ស.ស
៧. សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិនិត្យលទ្ធផលឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកន្លងទៅ និងត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម​ ឯកឧត្ដម ហ៊ុន ណេង ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពេញ អង្គគណ:រដ្ធមន្ដ្រី តាមរយ:វីដេអូConterence ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
618 នាក់
ម្សិលមិញ :
773 នាក់
សប្តាហ៍នេះ :
6593 នាក់
ខែនេះ :
30894 នាក់
3 ខែនេះ :
92703 នាក់
សរុប :
301479 នាក់