ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តដឹកនាំក្រុមការងារចុះពិនិត្យមើលការបង្កបង្កើនផលដំណាំស្រូវរបស់ប្រជាកសិករ នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ
Fr,31 Juli 2020 (Time 11:15 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 28នាក់)

(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ បន្ទាប់ពីចុះពិនិត្យការវិនិយោគនៅតំបន់រមណីយដ្ឋានទឹកឆា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ ស្រុកជើងព្រៃ និងអាជ្ញាធរឃុំ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលកំពុងប្រមូលផលប្រមាណ ៥១២ហិចតា ដែលតំបន់នេះប្រើប្រភពទឹកអាងទឹកឆា សម្រាប់ការស្រោចស្រព ជាមួយគ្នានេះ ឯកឧត្តម បានចុះពិនិត្យផ្ទៃដីរងផលប៉ះពាល់នៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ចំនួន ៩៤ហិចតា ដោយសារនៅក្នុងភូមិសាស្រ្តនេះពុំប្រភពទឹកសម្រាប់ស្រោចស្រព។ ផ្ទៃដីដែលរងផលប៉ះពាល់ខាងលើនឹងអាចល្អប្រសើរក្នុងករណីមានភ្លៀងបានធ្លាក់បន្តរបន្ទាប់។

ក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករឲ្យបន្តខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសំរាប់តំបន់ដែលរងផលប៉ះពាល់ ឯកឧត្តម បានធ្វើការណែនាំមន្ទីរជំនាញ ឲ្យធ្វើសិក្សាលើកជាគម្រោងការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋកសិករក្នុងការងារបង្កបង្កើនផល និងជាផុតបាននូវផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រពនាពេលអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
854 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8606 នាក់
ខែនេះ :
42183 នាក់
3 ខែនេះ :
105841 នាក់
សរុប :
344914 នាក់