ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
អជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ
Sa,01 August 2020 (Time 08:59 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 24នាក់)

(ភ្នំពេញ) ÷នាយប់ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុងមូលដ្ឋានខណ្ឌ និង បានធ្វើកំណត់ហេតុអប់រំណែនាំដល់ម្ចាស់ទីតាំង ដែលបើកសំលេងរំខានលឺខ្លាំងៗនៅពេលរាត្រី។

ជាលទ្ធផល៖ រដ្ឋបាលខណ្ឌបានចុះត្រួតពិនិត្យចំនួន០៥ទីតាំងរួមមាន:
១-ក្លឹបសម្សាន្ត អេភិច២ បានធ្វើកំណត់អប់រំ អោយអនុវត្តន៍តាមគោលការច្បាប់) ។
២-ក្លឹបសម្សាន្ត Heart (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ )។
៣-ក្លឹបកម្សាន្ត ភូន ធូន (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ)។
៤-អាជីវកម្មយីហោ Double A ស្ថិតនៅ ក្នុងផ្សារសូរិយាមល (មានសកម្មភាពដំនើរការ ក្រោយការពិនិត្យរួចកម្លាំងគណះបញ្ជាការឯកភាព បានធ្វើកំណត់អប់រំ អោយអនុវត្តន៍តាមគោលការច្បាប់)។
៥-អាជីវកម្មយីហោ Mo du Pub បានណែនាំអោយអនុវត្តន៍តាមគោលការច្បាប់។ ទទឹមគ្នានេះ គណៈបញ្ជាការ ឯកភាពសង្កាត់ទាំង១១ ក៏បានបន្តចុះតាមទីតាំងមួយផ្សេងទៀតផងដែរ។

ក្នុងនោះលោកអភិបាលបានដាក់ចេជាគោលការណ៍រួមមាន ៖
-ហាមដាច់ខាចមិនអោយមានការចាក់ភ្លេងរាំឌីស្តូ ដែលខុសនិងគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
-ម្ចាស់អាជីវកម្ម ត្រូវរុះរើឧបករណ៍ភ្លេងចេញទាំងអស់ ។
-ហាមមិនអោយមានកាប្រគុំតន្ត្រី (Live Bang)
-ត្រូវបន្តគោរពអនុវត្ត តាមកាណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
-ក្នុងករណីម្ចាស់អាជីវកម្មមិនអនុញ្ញាតាមកាណែនាំនេះ គណៈបញ្ជាការឯកភាព និង ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមាន ដកហូតអាជ្ញាប័ណ្ណ និង បិទទីតាំងអាជីវកម្ម ដោយចុះរុះរើឧបករណ៍ទាំងអស់យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ។
-ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខភិបាល ពីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ ១៩ ដោយរក្សាគម្លាតសង្គម១.៥ម ទៅ២.០០ម ។

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
869 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8621 នាក់
ខែនេះ :
42198 នាក់
3 ខែនេះ :
105856 នាក់
សរុប :
344929 នាក់