ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
សូមស្វាគមន៍! ម្ចាស់កាស៊ីណូភូមិយើង ក្នុងឃុំកក់ ស្រុកពញាក្រែក បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងសុខសប្បាយ ជាប្រភពចំណូលរបស់មន្ដ្រីពុករលួយ
Sa,01 August 2020 (Time 10:16 )
ដោយ ៖ ចែករំលែក (ចំនួនអ្នកអាន: 82នាក់)

ក្បូនឃ្មុំ ÷ប្រភពថ្មីៗពីប្រជាពលរដ្ឋនិងមន្ដ្រីិតូចតាច ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក បានឲ្យដឹងថា​ រហូតមកដល់ពេលនេះម្ចាស់កាស៊ីណូភូមិយើង នៅតែបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនដោយមិនខ្វល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាល់តែសោះ។

ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនិងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់កាស៊ីណូភូមិយើង ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។

ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន​ អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់ម្ចាស់កាស៊ីណូភូមិយើង ជាបន្ទាន់។

សេចក្តីរាយការណ៍ពីអ្នកធ្លាប់ចូលទៅក្នុងទីតាំងកាស៊ីណូភូមិយើង បានឲ្យដឹងថា នៅក្នុងកាស៊ីណូនោះមានល្បែងបញ្ជល់មាន់បៀអាប៉ោង និងយូគី ក៏ដូចជាល្បែងស៊ីសងច្រើនប្រភេទទៀតដំណើរការយ៉ាងរលូន ហើយអ្នកលេងល្បែង៩៥ភាគរយជាពលរដ្ឋខ្មែរ។ ប្រភពបានឲ្យដឹងទៀតថា​ សម្រាប់ការបញ្ជល់មាន់១គូៗ មានដាក់ដើមថាន់រាប់ពាន់ដុល្លារដល់រាប់ម៉ឺនដុល្លារ ហើយអាប៉ោងនិងបៀយូគីក៏ស៊ីសងក្នុងទ្រង់ទ្រាយធំដែរ។

ម្ចាស់កាស៊ីណូភូមិយើង ត្រូវបានគេដឹងថាមានខ្នងបង្អែករឹងមាំទើបលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ទាល់តែសោះ ហើយប្រភពខ្លះសង្ស័យថា មន្ត្រីធំៗក្នុងខេត្តត្បូងឃ្មុំ សម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្តពីម្ចាស់កាស៊ីណូភូមិយើង។

ប្រជា​ពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ ដោយសារម្ចាស់កាស៊ីណូភូមិយើង បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូនទើបបច្ចុប្បន្នអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចនៅស្រុកពញាក្រែក។

ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នោះទេ។

ដោយហេតុថាមកដល់​ពេលនេះម្ចាស់កាស៊ីណូភូមិយើង នៅតែបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក​ ហើយមន្ត្រីអាជ្ញធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ នាំគ្នាសម្ងំស្ងាត់ឈឹង យកធ្វើមាន ធ្វើបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
838 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8590 នាក់
ខែនេះ :
42167 នាក់
3 ខែនេះ :
105825 នាក់
សរុប :
344898 នាក់