ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត-ជនពិការ និង អ្នកផ្ទុកមេរោគអេដស៍ មកពីសង្កាត់ទាំង១១ក្នុងមូលដ្ឋានខណ្ឌដូនពេញសរុបចំនួន៤១គ្រួសារ
Sa,01 August 2020 (Time 11:07 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 29នាក់)

(ភ្នំពេញ) ÷នៅថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ និង ភរិយា បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣១គ្រួសារ ជនពិការ០៦គ្រួសារ និង អ្នកផ្ទុកមេរោគអេដស៍០៤គ្រួសារ សរុបចំនួន៤១គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ អំណោយមនុស្សធម៌រួមមាន អង្ករ០១បាវ២៥គីឡូក្រាម ទឹកត្រី១យួរ ថ្នាំដុសធ្មេញ១ឡូ រួមនិងថវិកាចំនួន២០០,០០រៀល ក្នុង១គ្រួសារ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានកិត្តិសយអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
872 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8624 នាក់
ខែនេះ :
42201 នាក់
3 ខែនេះ :
105859 នាក់
សរុប :
344932 នាក់