ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
កិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្តកែប
Fr,31 Juli 2020 (Time 03:34 )
ដោយ ៖ ជំុ ចន (ចំនួនអ្នកអាន: 21នាក់)

(ខេត្តកែប) ÷នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដឹកនាំដោយ លោក អ៊ុក ថា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដោយផ្តោតទៅលើគម្រោងដែលអនុវត្តបាន មិនទាន់អនុវត្ត ជាពិសេសគម្រោងអាទិភាព ត្រូវការថវិកាបន្ទាន់ដើម្បីគាំទ្រអនុវត្ត។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានលើកឡើងថា គម្រោងដែលអាទិភាពហើយមិនទាន់មានថវិកាគាំទ្រអនុវត្ត នឹងត្រូវពិចារណាដាក់បញ្ជូលទៅជាតម្រូវការក្នុងកម្មវិធីវិនិយោគលើកក្រោយទៀត។ លោកបន្ថែមទៀតថា គ្រប់មន្ទីរអង្គភាព ដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវមានកិច្ចសហការណ៍ល្អ ជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជារបាយការណ៍ ការអនុវត្តគម្រោងអោយបានទៀតទាត់។

លោកបានបន្ថែមទៀតថា ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវតែមានធាតុចូលពីគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ហេតុនេះលោកស្នើអោយអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែផ្តល់ធាតុចូលមកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត អោយបានគ្រប់គ្រាន់ ត្រឹមត្រូវតាមលក្ខខណៈបច្ចេកទេស និងទាន់ពេលវេលា។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត ក្នុងឱកាសបិទកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា គ្រប់គម្រោងដែលអនុវត្តក្នុងខេត្តទាំងអស់ត្រូវតែមាននៅក្នុងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដែលអនុម័តដោយក្រុមប្រឹក្សាខេត្តជាចាំបាច់ ព្រោះកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានបង្ហាញពីតម្រូវការមូលដ្ឋាន ក្នុងការអភិវឌ្ឍន៍ខេត្ត ក្នុងន័យកាត់បន្ថយភាពក្រីក្រក្នុងខេត្ត។

លោកបន្ថែមទៀតថា មន្រ្តីបច្ចេកទេសទាំងអស់ត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនឯងអោយបានល្អ ចំពោះកិច្ចការរៀបចំ និងកសាងកម្មវិធីវិនិយោគខេត្តនេះ ព្រោះថា កិច្ចការនេះពិតជាមានសារសំខាន់ណាស់សម្រាប់ជួយខេត្ត ក្នុងការតម្រង់ទិសអភិវឌ្ឍន៍ខេត្តអោយចំគោលដៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
828 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8580 នាក់
ខែនេះ :
42157 នាក់
3 ខែនេះ :
105815 នាក់
សរុប :
344888 នាក់