ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
បទពិសោធន៍ របស់អាន តឺន ម្ចាស់កសិដ្ធានចិញ្ចឹមបង្កងខេត្តពោធិ៍សាត់ស្រុកតាលោសែនជ័យ
Fr,31 Juli 2020 (Time 04:45 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 22នាក់)

(ពោធិ៍សាត់) ÷យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បទពិសោធន៍ របស់ អាន តឺន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងឈ្មោះ«កសិដ្ឋានចិញ្ចឹមបង្កងខេត្តពោធិ៍សាត់» នៅភូមិ ព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ តាមសេចក្តីសេចក្តីរបស់ម្ចាស់កសិដ្ឋាន បានឱ្យដឹងថាលោកបានចាប់ផ្តើមមុខរបរចិញ្ចឹមនេះចាប់តាំងពី ខែធ្នូ ឆ្នាំ២០១៩ មកម្លេះ ដោយដំណើរការដំបូងលោកបានចាប់ផ្តើមសាងសង់អាងចំនួន ០៣ អាង និងដាក់ចិញ្ចឹមបង្កងមេចំនួន ១០ គ.ក្រ ស្មើនឹង ២០០ ក្បាល ព្រមទាំងកូនចំនួន ២ ០០០ ក្បាល និងបានទិញពូជពីខេត្តបាត់ដំបង់ ហើយបច្ចុប្បន្នបានពង្រីកបន្ថែមរហូតដល់ ១២ អាង។ លោកបានបញ្ជាក់ទៀតថា គោលដៅនៅក្នុងការចិញ្ចឹមនេះ គឺផលិតកូន សម្រាប់ផ្គត់ផ្គង់ទៅដល់អ្នកចិញ្ចឹមផ្សេងទៀត ដែលចង់យកសាច់ចែកចាយនៅលើទីផ្សារ។ កូនបង្កងដែរលោកផលិត លក់ចែកចាយនៅលើទីផ្សារបច្ចុប្បន្ន មានតម្លៃ ២ ០០០ រៀល ក្នុងមួយក្បាល និងមានការបន្ធូបន្ថយតម្លៃទៅតាមចំនួនដែល ភ្ញៀវបញ្ជារទិញ។ លោកក៏បានឱ្យដឹងទៀតថា កាលពីមុនលោកធ្លាប់រស់នៅប្រទេសថៃ ដោយធ្វើការជាពលករស៊ីឈ្នួលឲ្យគេ តែដោយបានមិត្តភ័ក្កដែលជាអ្នកធ្វើការនៅកសិដ្ឋានចិញ្ចឹមបង្កង តែងតែងហៅលោកទៅមើលអំពីបច្ចេកទេស ទើបធ្វើឱ្យលោកមានគំនិតចង់បង្កើតមុខរបរនេះដោយខ្លួនឯង។
ជាចុងក្រោយ លោកបានបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ បើទោះបីជាមិនទាន់ទទួលបានផលចំណេញច្រើនពីការចិញ្ចឹមបង្កងក៏ពិតមែន ប៉ុន្តែវាអាចទប់ទល់ទៅនឹងការចំណាយប្រចាំថ្ងៃបានល្អ និងសង្ឃឹមថាទៅថ្ងៃខាងមុខ របរនេះនឹងធ្វើឱ្យគ្រួសាររបស់លោក មានជីវភាពធូរធារបើធៀបនឹងពេលពីមុន។

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
864 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8616 នាក់
ខែនេះ :
42193 នាក់
3 ខែនេះ :
105851 នាក់
សរុប :
344924 នាក់