ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ទីតាំងបញ្ជល់មាន់ និងល្បែងផ្សេងៗកំពុងតែដំណើរការ យ៉ាងសុខស្រួល ភូមិក្រាំងដោក សង្កាត់ពងទឹក គ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ!
Fr,31 Juli 2020 (Time 05:29 )
ដោយ ៖ ចែករំលែក (ចំនួនអ្នកអាន: 71នាក់)

(ភ្នំពេញ) ÷ប្រភពថ្មីៗពីប្រជាពលរដ្ធបានរាយការឲ្យដឹងថា មានទីតាំងល្បែងបញ្ជល់មាន់ និងល្បែងអាប៉ោងកំពុងបើកដំណើរការជារៀងរាល់ថ្ងៃស្ថិតក្នុងភូមិក្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ គ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយខណៈដែលប្រជាពលរដ្ឋអះអាងថាមានបុរសម្នាក់បោះសម្តីថាគ្មានអ្នកណាហ៊ានចុះបង្ក្រាបឡើយ ។

ប្រភពពី ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងបញ្ជល់មាន់និងអាប៉ោងបានបង្ហេីបឲ្យដឹងថា ជាយូរឆ្នាំមកហើយក្នុងភូមិសង្កាត់របស់គាត់រស់នៅសុខសាន្តណាស់ មិនដែលមានការលេងល្បែងស៊ីសងនោះទេ ទើបតែប្រហែលជាង១ខែកន្លងមកនេះ មានអ្នកចំណូលថ្មីមករស់នៅ ស្រាប់តែមានការប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់និងអាប៉ោង ហើយប៉ុន្មានថ្ងៃនេះក៏បានបន្ថែមលេងបៀថែមទៀតផងដោយសុខស្រួលគ្នានអ្នកណាមករំខាន់ ។

ប្រភពបន្តថា ការលេងគឺជារៀងរាល់ថ្ងៃមិនមានខាននោះទេ ពិសេសគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ កាន់តែអ៊ូអរនិងហ៊ោកញ្ជ្រៀវពេញភូមិតែម្តង ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះថាភូមិសង្កាត់ដែលមានសុវត្ថិភាពជាយូរឆ្នាំមកហើយ បែរជាមានល្បែងស៊ីសងយ៉ាងដូច្នេះទៅវិញ ដែលជាប្រភពនៃបទល្មើសនិងអាចនាំមកនូវអំពើហិង្សាក្នុងគ្រួសារថែមទៀតផង ដោយសារតែលេងល្បែងចាញ់ ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាមានវិធានការនៅទីតាំងខាងលើនេះផង ដើម្បីភាពសុខសាន្តក្នុងភូមិសង្កាត់របស់គាត់ខណៈមានបុរសម្នាក់បានចេញមុខអះអាងក្តែងៗថាគ្មានអ្នកណាហ៊ានមកចុះបង្រា្កបនោះឡើយ គឺរលូន៕

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
861 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8613 នាក់
ខែនេះ :
42190 នាក់
3 ខែនេះ :
105848 នាក់
សរុប :
344921 នាក់