ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
រយ:ពេល ៧ខែដើមឆ្នាំ២០២០អង្ករកម្ពុជា នាំចេញ កើនឡើង
Fr,31 Juli 2020 (Time 08:56 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 33នាក់)

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ សម្រេចបាន ៤២៦ ០៧៣ តោន កើនឡើងប្រមាណ ១១៨ ០៦០ តោន ស្មើនឹង ៣៨,៣៣% ដែលធៀបទៅនឹងរយៈ៧ខែដើមឆ្នាំ២០១៩ មានចំនួន ៣០៨ ០១៣ តោន ។ ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ២៨ ៤១៣ តោន កើនឡើងចំនួន ១ ៩៣៨ តោន ស្មើនឹង ៧,៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨ ៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩ ២០៨ តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨,៤១ តោន ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ មានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៦ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា៖
១) ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៣៧,៧០%, ប្រទេសចិនកើនចំនួន ២៥,៩១%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៤,០៣%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧២,៤០% ។
២) ការនាំចេញស្រូវនៅតាមច្រកតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២០ មានចំនួនជាង ១,១ លានតោន ។

ព័ត៌មានគួរចាប់អារម្មណ៍

សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលរាជធានីភ្នំពេញ៖ ការប្រមូលផ្តុំតវ៉ាទាមទារឱ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គមសណ្តាប់ធ្នាប់សាធារណៈ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
880 នាក់
ម្សិលមិញ :
895 នាក់
សប្តាហ៍នេះ :
8632 នាក់
ខែនេះ :
42209 នាក់
3 ខែនេះ :
105867 នាក់
សរុប :
344940 នាក់