ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
Hot News: អង្គការ WHO ស្នើរុស្ស៊ីដើម្បីបញ្ជូនអ្នកជំនាញទៅពិនិត្យមើលពីប្រសិទ្ធភាព និងឹុវត្ថិភាពវ៉ាក់សាំង ក្រោយរុស្ស៊ីប្រកាសជោគជ័យ លើការអភិវឌ្ឍវ៉ាក់សាំង COVID-19
Mi,12 August 2020 (Time 11:29 )
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ខ្លួនកំពុងស្នើទៅរុស្ស៊ី ដើម្បីបញ្ជូនអ្នកជំនាញផ្នែកវ៉ាក់សាំង ដើម្បីទៅពិនិត្យមើលពីប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំង COVID-19 ដែលនឹងអាចយកទៅចាក់ការពារអាយុជីវិតមនុស្ស ជាលើកដំបូងនៅលើពិភពលោក។ នេះបើតាមសម្តីអ្នកនាំពាក្យ WHO ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

អ្នកនាំពាក្យ WHO លោក ថារីក ហ្សាសារេវិក (Tarik Jasarevic) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូអនឡាញថា «យើងកំពុងតែធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរពាក់ព័ន្ធនានា របស់សហព័ន្ធរុស្ស៊ី ហើយកិច្ចពិភាក្សានានាក៏កំពុងបន្តផងដែរ ដើម្បីធ្វើការកំណត់គុណភាពជាលើកដំបូង នៃវ៉ាក់សាំងរបស់រុស្ស៊ី ដោយក្រុមជំនាញអន្តរជាតិរបស់ WHO»។

អ្នកនាំពាក្យ WHO ខាងលើនេះបានសង្កត់ធ្ងន់ថា ការកំណត់លក្ខណៈសម្បត្តិនៃវ៉ាក់សាំងនានា គឺតម្រូវឲ្យមានការពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ ទៅលើទិន្នន័យពាក់ព័ន្ធគ្រប់បែបយ៉ាង ទើបយើងអាចដឹងថា វាពិតជាមានសុវត្ថិភាព និងប្រសិទ្ធមែនឬអត់។ អ្នកនាំពាក្យ WHO អះអាងទៀតថា «ប្រទេសនានាមានស្ថាប័នជាតិរបស់ពួកគេ ដែលអាចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ឬថ្នាំព្យាបាល នៅក្នុងដែនដីរបស់ពួកគេបាន»។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសរបស់លោកបានអនុម័តជាផ្លូវការ នូវវ៉ាក់សាំងដំបូងបំផុតលើលោក ដែលអាចប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19)។ រដ្ឋាភិបាលរុស្ស៊ី បានអះអាងទៀតថា វ៉ាក់សាំងរបស់រុស្ស៊ីនឹងត្រូវចាប់ផ្តើមផលិត នៅចុងខែសីហានេះ ឬក៏ដើមខែកញ្ញាខាងមុខ ហើយបុគ្គលិកសុខាភិបាលរុស្ស៊ី នឹងក្លាយក្រុមមនុស្សដែលត្រូវចាក់វ៉ាក់សាំង អភិវឌ្ឍឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃទីក្រុងម៉ូស្គូនេះមុនគេ។

ការបង្កើនល្បឿនអភិវឌ្ឍវ៉ាក់សាំងរបស់រុស្ស៊ី ត្រូវបានអន្តរជាតិមើលឃើញថា ជាការព្យាយាមយកឈ្នះការប្រណាំងប្រជែងជាលក្ខណៈសកល ចំពោះការអភិវឌ្ឍវ៉ាក់សាំង ដែលគ្រប់ប្រទេសត្រូវការជាទីបំផុត ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះប្រសិទ្ធភាពវ៉ាក់សាំងរុស្ស៊ី និងធ្លាប់ចោទរុស្ស៊ីដែរថា បានព្យាយាមលួចទិន្នន័យផលិតវ៉ាក់សាំងរបស់ពួកគេផងដែរ ទាំងដែលមហាអំណាចទាំងនោះ មិនទាន់អាចផលិតបានជោគជ័យផងនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
492 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10366 នាក់
ខែនេះ :
54955 នាក់
3 ខែនេះ :
142721 នាក់
សរុប :
439580 នាក់