ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ និងមន្ត្រីគយចល័តអគ្គនាយកដ្ឋានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន
Mo,03 August 2020 (Time 01:20 )
ដោយ ៖ ចែករំលែក (ចំនួនអ្នកអាន: 63នាក់)

(ឧត្តរមានជ័យ) ÷ថ្មីៗនេះពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ បានបង្ហើនឲ្យដឹងថា លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ព្រមទាំងឈ្មោះលោក មឿន មន្ត្រីគយចល័តអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឈរជើងផ្លូវជាតិលេខ៦៧ ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក។

តាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកអន្លង់វែង បានឲ្យដឹងថា​ លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ និងលោក មឿន មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឬទំនិញខុសច្បាប់តាមតួនាទីរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ និងលោក មឿន បានដាក់ឲ្យមន្ត្រីក្រោមឱវាទចាំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់និងទំនិញជាប្រភេទចំណីអាហារមានផ្ទុកសារធាតុគីមីដែលនាំចូលតាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមឈ្មួញនាំចូលទំនិញប្រភេទបន្លែផ្លែឈើ ស្លាបមាន់ ជើងមាន់ ជង្គង់មាន់ ពោះវៀនមាន់ពោះវៀនជ្រូកនិងសាច់គោសាច់ជ្រូក តាមច្រកទ្វារអន្តរជាតិជាំស្រុកអន្លង់វែង ក្នុងមួយថ្ងៃៗរាប់សិបតោន។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញបានប្រើប្រាស់រថយន្តវីហ្គោ រថយន្តសាំយ៉ុង រថយន្តកាមរី ដឹកជញ្ជូនទំនិញប្រភេទចំណីអាហារខូចគុណភាព មានលាយសាធាតុគីមីឆ្លងកាត់ផ្លូវជាតិលេខ៦៧ ស្រុកអន្លង់វែង ចូលទៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ យ៉ាងអនាធិបតេយ្យ។

ក្រុមគយចល័តខេត្តឧត្តរមានជ័យ ក្រោមការគ្រប់គ្រងរបស់លោក គួន សុភាព និងក្រុមគយចល័តអគ្គនាយកដ្ឋានក្រោមការគ្រប់គ្រងរបស់លោក មឿន គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងរលូន។

តាមប្រភពស្និទ្ធនឹងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ បានឲ្យដឹងថា​ចាប់តាំងពីទទួលបានតំណែងជាមេគយចល័តខេត្តឧត្តរមានជ័យ គឺលោក គួន សុភាព ប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតបើកដៃពីលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ផងដែរ។

ចំណែកលោក មឿន មន្ត្រីគយចល័តអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឈរជើងក្នុងខេត្តឧត្តរមានជ័យ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយពីឈ្មួញតាមអំពើចិត្តរបស់ខ្លួន។ ហេតុនេះហើយទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងទំនិញជាប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីតាមច្រកទ្វារអន្តរជាតិជាំ ចូលទៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តផ្សេងៗទៀតយ៉ាងពេញបន្ទុកទៅហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
374 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10248 នាក់
ខែនេះ :
54837 នាក់
3 ខែនេះ :
142603 នាក់
សរុប :
439462 នាក់