ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ក្រុមឈ្មួញសម្រុក ដឹកជញ្ជូនបារី និងទំនិញរត់ពន្ធឆ្លងដែនទៅ ប្រទេសវៀតណាម តាមច្រករបៀងខ្លាធំ ស្រុកអូរយ៉ាដាវ ដោយរលូន
Mo,03 August 2020 (Time 01:59 )
ដោយ ៖ ចែករំលែក (ចំនួនអ្នកអាន: 67នាក់)

(ខេត្តរតនគិរី) ÷ប្រភពថ្មីៗពីប្រជាពលរដ្ឋរស់នៅតំបន់ក្បែរច្រករបៀងខ្លាធំ ឃុំប៉ក់ញ៉ៃ​ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានបង្ហើបឲ្យដឹងថា ជាយូរមកហើយតែងមានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបារី និងទំនិញរត់ពន្ធចេញទៅប្រទេសវៀតណាមតាមច្រករបៀងខ្លាធំ យ៉ាងរលូន។

ប្រភពបានបន្ថែមទៀតថា ការដែលឈ្មួញអាចដឹកជញ្ជូនបារី ក៏ដូចជាទំនិញរត់ពន្ធផ្សេងៗចេញទៅប្រទេសវៀតណាមតាមច្រករបៀងខ្លាធំ គឺកើតឡើងស្ទើរជារៀងរាល់យប់ព្រោះមានការឃុបឃិតបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំប៉ក់ញ៉ៃ បានឲ្យដឹងថា​ ទាល់តែមានការឃុបឃិតពីសំណាក់មន្ត្រីគយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជានគរបាលការពារព្រំដែននិងយោធាការពារព្រំដែនទើបឈ្មួញអាចដឹកជញ្ជូនទំនិញរត់ពន្ធចេញទៅ​ស្រុកយួនយ៉ាងពេញបន្ទុក។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានជំរុញឲ្យលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យមើលអំពើពុករលួយរបស់មន្ត្រីគយក្នុងខេត្តរតនគិរី ជាបន្ទាន់ដើម្បីកុំឲ្យពួកគេឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនបារី ទំនិញរត់ពន្ធ និងទំនិញខុសច្បាប់ចេញទៅស្រុកយួនតាមច្រករបៀងខ្លាធំតាមអំពើចិត្តទៀត។ ប្រភពបានឲ្យដឹងទៀតថា មេគយខេត្តរតនគិរី​ ក៏ដូចជាក្រុមគយចល័តក្នុងខេត្តរតនគិរី គិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលហើយបណ្តោយឲ្យឈ្មួញនាំចេញទំនិញរត់ពន្ធទៅស្រុកយួនតាមច្រករបៀងខ្លាធំ យ៉ាងរលូន។ ជាពិសេសសមត្ថកិច្ចនគរបាលការពារព្រំដែននិងមន្ត្រីយោធាការពារព្រំដែនឃុបឃិតសម្រួលឲ្យឈ្មួញដឹកជញ្ជូនទំនិញរត់ពន្ធទៅស្រុកយួនយ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍។

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បានឲ្យដឹងទៀតថា ករណីឈ្មួញដឹកជញ្ជូនបារី ទំនិញរត់ពន្ធ ទំនិញខុសច្បាប់ចេញទៅស្រុកយួនតាមច្រករបៀងខ្លាធំ កើតឡើងច្រើនឆ្នាំមកហើយមិនដែលមានការទប់ស្កាត់ពីមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ មន្ត្រីគយចល័តក្នុងខេត្តរតនគិរី ត្រូវបានគេដឹងថា​ ជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនទំនិញរត់ពន្ធទៅស្រុកយួនតាមច្រករបៀងខ្លាធំ យ៉ាងសុខស្រួល ហើយមេគយខេត្តរតនគិរី សម្ងំទទួលផលប្រយោជន៍យ៉ាងស្ងៀមស្ងាត់។ ហេតុនេះលោក គុណ ញឹម អគ្គនាយកគយ​ មិនគួរបណ្តោយឲ្យប្រធានសាខាគយខេត្តរតនគិរី និងមន្ត្រីគយចល័តក្នុងខេត្តរតនគិរី ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ ព្រោះអំពើពុករលួយរបស់មេគយធំៗក្នុងខេត្តរតនគិរី ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
395 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10269 នាក់
ខែនេះ :
54858 នាក់
3 ខែនេះ :
142624 នាក់
សរុប :
439483 នាក់