ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះនិងនៅមុខវិមានឈ្នះ ឈ្នះ ដើម្បីចូលរួមចំណែករក្សាអនាម័យ និងបរិស្ថានស្អាតប្រចាំ
Mo,03 August 2020 (Time 03:35 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 52នាក់)

(ភ្នំពេញ) ÷ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតនៅលើដងមហាវិថីឈ្នះ=ឈ្នះ និងចិញ្ចើមផ្លូវឱ្យបានស្អាតជាប្រចាំឱ្យមានបរិស្ថានល្អប្រសើរជាមួយនឹងការយកចិត្តទុកដាក់វេចខ្ចប់សំរាមឱ្យបានស្អាត ហើយដើមឈើនៅតាមមហាវិថីនេះក៏ត្រូវតែកាត់លះមែកឱ្យបានស្អាតផងដែរ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះ ក្នុងឱកាសដែលលោកចុះពិនិត្យផ្លូវវិមានឈ្នះ=ឈ្នះ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ខណៈលោកបានដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមួយចំនួនចុះត្រួតពិនិត្យមើលវិមានឈ្នះ=ឈ្នះនិងតាមបណ្ដោយវិថីមហាវិថីឈ្នះ=ឈ្នះនេះ ដើម្បីធ្វើយ៉ាងណាឱ្យតាមបណ្ដោយមហាវិថីនេះមានបរិស្ថានល្អ មិនមានធូលីដី និងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វាឃើញថាមានធូលីដី ដក់ទឹកនៅតាមចិញ្ចើមផ្លូវជាមួយនឹងភក់ជ្រាំផងដែរ ។ ជាងនេះទៅទៀតបញ្ហាទុកដាក់សំរាមក៏ជាបញ្ហាប្រឈមមួយដែរ ។ ដូច្នេះទេលោកស្នើដល់អាជ្ញាធរធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមមហាវិថីនេះត្រូវតែសម្អាតទីតាំងលក់ដូររបស់ខ្លួនឱ្យបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះមានអនាម័យ បរិស្ថាន ល្អ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈជំងឺនេះបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសម្អាតធូលីដី និងភក់នៅលើបណ្ដោយផ្លូវនេះឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រកៀរទឹកដក់នៅតាមបណ្តោយផ្លូវនេះបញ្ចូលទៅក្នុងលូផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ចំពោះមន្ទីរបរិស្ថាន និងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវមើលថែដើមឈើជាប្រចាំ ពោលគឺបើដើមឈើណាដែលត្រូវលះមែកគឺត្រូវលះមែកចេញឱ្យបានស្អាត តែបើដើមឈើដែលងាប់ក៏ត្រូវតែគាស់ចេញនិងដាំបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
377 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10251 នាក់
ខែនេះ :
54840 នាក់
3 ខែនេះ :
142606 នាក់
សរុប :
439465 នាក់