ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឯកឧត្តម សុខ លូ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់គម្រោងចលនាភូមិថ្មី ជូនប្រជាពលរដ្ឋខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន
Mo,03 August 2020 (Time 04:27 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 56នាក់)

(កំពង់ធំ): ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ៣២០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន នៅទីតាំងពីរផ្សេងគ្នា: នៅសាលាក្រុងស្ទឹងសែនចំនួន២០០គ្រួសារ និងនៅសាលាសង្កាត់អាចារ្យលាក់ ចំនួន១២០គ្រួសារ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីចែកអំណោយនោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់លោក SAEMAUL ប្រធានតំបន់នៃគម្រោងចលនាភូមិថ្មី ដែលកំពុងអនុវត្តន៍នៅភូមិចំនួនបី រួមមាន ភូមិចំបក់ ភូមិកំរែ៉ង និងភូមិរកា ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីជួយលើកស្ទួយជីវភាព បង្កើតទម្លាប់ល្អដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈការបង្កើតឲ្យមានទិវាអនាម័យ បណ្តុះបណ្តាលអំពីការដាំដុះដំណាំជាច្រើនប្រភេទ ផ្តល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាសន្រ្តផងដែរ ជាពិសេស បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើន នឹងជួយដោះស្រាយបញ្ហាទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវសម្ភារៈនិងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របពេលដែលប្រទេសកម្ពុជាកំពុងតែរងផលប៉ះពាល់នូវជំងឺកូវីដ១៩ នៅពេលនេះ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយរក្សាអនាម័យជាប់ជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាត ទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមទៀតថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែទទួលរងនូវផលប៉ះពាល់ជំងឺកូវីដ១៩នេះ ប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ម៉ាសក្រណាត់ ក្រម៉ា សាប៊ូលាងដៃ អាកុលដបតូច និងអាកុលដបធំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
501 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10375 នាក់
ខែនេះ :
54964 នាក់
3 ខែនេះ :
142730 នាក់
សរុប :
439589 នាក់