ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
សួនសមិទ្ធផលលើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឡើងនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះ នៅបរិវេណវិមានឈ្នះឈ្នះ
Mo,03 August 2020 (Time 05:47 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 61នាក់)

(ភ្នំពេញ) ÷សួនសមិទ្ធផលសំខាន់ៗ លើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន ដែលស្ថិតនៅក្នុងចំណោមសួនសមិទ្ធផលចំនួន៤ ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបានចាប់ផ្តើមបើកដំណេីរការសាងសង់ចាប់ពីពេលនេះតទៅ នៅបរិវេណវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ។

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ពិធីបញ្ចុះបឋមសិលាសាងសង់សួនសមិទ្ធផលសំខាន់ៗ វិស័យរក្សាសន្តិភាព និងសកម្មភាពមីន នឹងធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ចូនកងកម្លាំង ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។

សូមជម្រាបថា សួនសមិទ្ធផលទាំង៤រួមមានទី១៖ សួនឃឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, ទី២៖ សួនវិស័យរក្សាសន្តិភាព គឺជាសមិទ្ធផលរបស់កងកម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅបណ្តាប្រទេសកំពុងរងគ្រោះដោយសារតែភ្លើងសង្គ្រាម និងអង្គភាពកម្ចាត់មីន ស៊ីម៉ាក ដែលបានដោះគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរាប់លានគ្រាប់ ដើម្បីសង្គ្រោះជីវិតរបស់មនុស្ស, ទី៣៖ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ ដើម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់ រហូតកើតចេញសមិទ្ធផលនយោបាយឈ្នះ ឈ្នះ និងទី៤៖ សួនវិស័យសន្តិសុខសង្គម ដើម្បីបង្ហាញពីសមិទ្ធផលនានា ដែលខាងកងរាជអាវុធហត្ថ និងនគរបាល ដែលចូលរួមលះបង់គ្រប់បែបយ៉ាង បម្រើដល់សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គមជាតិកម្ពុជា។

សម្រេចឱ្យសាងសង់ សួនសមិទ្ធផលនេះឡើង ក្រុមការងារ នឹងពន្លឿនការងារសាងសង់ ឱ្យបានរួចរាល់នៅក្នុងខែវិច្ឆិកា ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះ ឈ្នះ រយៈពេល៤៣ឆ្នាំ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ជាពិសេសដើម្បីរំលេចពីភាពអស្ចារ្យនយោបាយឈ្នះ ឈ្នះ រហូតធ្វើឱ្យប្រទេសកម្ពុជា មានស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
390 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10264 នាក់
ខែនេះ :
54853 នាក់
3 ខែនេះ :
142619 នាក់
សរុប :
439478 នាក់