ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
យន្តហោះខ្នាតយក្ស ៨ ពាន់គ្រឿង ត្រៀមដឹកថ្នាំវ៉ាក់សាំការពារកូវីដ ១៩ ចែកចាយទូទាំងសកលលោក
So,13 September 2020 (Time 06:19 )
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

សមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថាយន្ដហោះ Boeing 747s ​ ចំនួន ៨ ពាន់គ្រឿងត្រូវបានគេត្រៀមសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជាសកល ក្នុងករណី ដែលពិភពលោកប្រកាសជាផ្លូវការនូវវ៉ាក់សាំងណាមួយដែលអាចទុកចិត្តបាន ក្នុងបំណងពន្លឿនសេវា វ៉ាក់សាំងទៅកាន់មនុស្សទូទាំងពិភពលោក នេះបើយោងយោងតាមសារ ពត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០។

សមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) មកទល់នឹងម៉ោងនេះពិភពលោកមិនទាន់ទទួល ស្គាល់ថាប្រទេសណាមួយ ដែលអាចរកឃើញវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ នៅឡើយទេ ហើយទោះបីជាមិនទាន់រកឃើញជាផ្លូវការក៏ដោយ ក៏សមាគមកំពុងត្រៀមយន្តហោះលំដាប់យក្ស Boeing 747s ចំនួន ៨ ពាន់គ្រឿង ត្រៀមហោះហើរចែកចាយវ៉ាក់សាំងទាំងនោះទៅកាន់មនុស្ស ទូទាំងពិភពលោក។

លោក Alexandre de Juniac នាយកប្រតិបត្តិរបស់ IATA បាននិយាយថា ការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងទៅ អោយមនុស្សជាតិក្នុងពិភពលោកទាំងមូល គឺជាបេសកម្មធំនិងមានអត្ថន័យបំផុតសម្រាប់ស្ថានភាព ពិភពលោកដូចពេលបច្ចប្បន្ននេះ ហើយវាជារឿងមួយដែលគួរអោយប្រុងប្រយ័ត្នជាទីបំផុតនៅក្នុងការ ចែកចាយថ្នាំវ៉ាកសាំងមួយដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ការការពារជម្ងឺដ៏សាហាវ មួយនេះ។

លោកបានបន្តថា ការដឹកជញ្ជូនថ្នាំវ៉ាក់សាំងតាមយន្តហោះ វាជារឿងស្មុងស្មាញខ្លាំងណាស់ ព្រោះថ្នាំវ៉ាក់សាំងត្រូវទុកដាក់នៅកន្លែងត្រជាក់ចន្លោះពី ២ ទៅ ៨ អង្សារសេ ដែលយន្តហោះប្រភេទ នេះជាយន្តហោះពិសេស ដែលមិនដូចជាយន្តហោះដឹកអ្នកដំណើរទូទៅទេ ហើយក្នុងបរិយាកាស យើងមិនអាចកំណត់ស៊ីតណ្ហភាពបានទេ។ មួយវិញទៀតយន្តហោះត្រូវហោះក្នុងរយៈចម្ងាយឆ្ងាយៗ ជាពិសេសទៅតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រទេសមិនអាចផលិតវ៉ាក់សាំងបាន។

គួររំលឹកថា មកទល់នឹងម៉ោងនេះមានវ៉ាក់សំាងប្រមាណជា ១៤០ ត្រូវបានរកឃើញ និងមានតែ ២ ទៅ ៣ ប្រភេទប៉ុណ្ណោះ ដែលចាក់សាកល្បងទៅលើមនុស្ស ហើយអ្នកជំនាញរំពឹងថានឹងអាចប្រើប្រាស់វា បាននៅពេលដ៍ខ្លីខាងមុខនេះ ហើយបើសិនជាមានពិតមែនលទ្ធភាពនៃការផលិត និងដឹកជញ្ជូនគឺ ប្រជាជនម្នាក់ទទួលបានតែ ១ ដូសប៉ុណ្ណោះសម្រាប់ការបែកចែកចេញពីយន្តហោះទាំង ៨ ពាន់គ្រឿង៕

អត្ថបទ៖ Business Cambodia

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
421 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10295 នាក់
ខែនេះ :
54884 នាក់
3 ខែនេះ :
142650 នាក់
សរុប :
439509 នាក់