ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំមន្ដ្រីជំនាញចុះពិនិត្យស្ថានភាព បាក់ស្រុត លូបង្ហូរទឹកស្អុយ ដែលបណ្ដាលឲ្យខូចខាតសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម
Mo,14 September 2020 (Time 12:18 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 33នាក់)

(ខេត្តកំពង់ចាម)÷នៅព្រឹកថ្ងៃទី១៤១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជេីញ​ដឹកនាំមន្ត្រីជំនាញ​ មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យ​ស្ថានភាព បាក់ស្រុត លូបង្ហូរទឹកស្អុយ ដែលបណ្តាលឲ្យរងការខូចខាតសួនច្បារមាត់ទន្លេ​ ភូមិទី៣​ សង្កាត់វាលវង់​ ក្ក្រុងកំពង់ចាម។

ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់ក្បែរនោះបន្ថែមទៀត។

គួរបញ្ជាក់ថា៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០​ វេលាម៉ោង១២​:៣០នាទី រំលងអាធ្រាត្រ​ មានភ្លៀងមួយមេឃធំ បណ្តាលឲ្យបាក់លូូ​ បង្ហូរទឹកស្អុយ​ ចូលទន្លេទំហំ​ ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និងបណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ​ និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
490 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10364 នាក់
ខែនេះ :
54953 នាក់
3 ខែនេះ :
142719 នាក់
សរុប :
439578 នាក់