ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
លោក សុខ ពេញវុធ ÷អនុមោទនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ «បិណ្ឌទី១២»
Mo,14 September 2020 (Time 12:35 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 36នាក់)

(ភ្នំពេញ) ÷ខណ្ឌដូនពេញ មានវត្តអារាមចំនួន ០៧វត្ត រួមមាន: វត្តបទុមវតី, វត្ត ឧណ្ណាលោម, វត្តសារាវ័នតេជោ, វត្តកោះ, វត្តវិមានតេជ: ហៅស្រះចក, វត្តព្រះពុទ្ធឃោសាចារ្យ (
ហៅវត្តចិនដំដែកខាងត្បូង) និង វត្ត ពិភទ្ទរង្សី (ហៅចិនដុំដែកខាងជើង) ដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញមកកាន់បិណ្ឌ ធ្វើបុណ្យសន្សំកុសល និងមានឱកាសបានស្តាប់ការសម្តែងធម្មទាន ដែលជាពុទ្ធឱវាទ ដើម្បីញ៉ាំងសេចក្តីជ្រះថ្លា ព្រមទាំងបានជួបជុំសាច់ញាតិ យាយតា ឪពុកម្តាយ មាមីង បងប្អូនជិតឆ្ងាយ តាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ ។

ទទឹមគ្នានឹងភាពរីករាយ ក្នុងគន្លងសន្តិភាព នេះ សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងជាសកល ។ ដូច្នេះ សូមបងប្អូនប្រជាពុទ្ធបរិស័ទ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ដូចជា: ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល ពាក់ម៉ាស់ក្នុងពេលចូលរួមពិធី និងរក្សាគម្លាតសុវត្ថិភាព កុំធ្វេសប្រហែស មិនយកចិត្តទុកដាក់ ឬមើលស្រាលជំងឺកូវីដ-១៩នេះឲ្យសោះ ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ព្រមទាំងជនរួមជាតិទាំងមូល ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
417 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10291 នាក់
ខែនេះ :
54880 នាក់
3 ខែនេះ :
142646 នាក់
សរុប :
439505 នាក់