ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ក្រុមឈ្មួញសម្រុកដឹកទំនិញគេចយ៉ាងគគ្រឹកគ្រេងដោយមានការឃុបឃិតពីសំណាក់លោក ឈួន ហៃ
Di,15 September 2020 (Time 09:51 )
ដោយ ៖ ចែករំលែក (ចំនួនអ្នកអាន: 82នាក់)

កំពង់ស្ពឺ=ថ្មីៗនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិផ្សេងៗទៀតក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា​ បច្ចុប្បន្នលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ប្រើគ្រប់វិធីគាបយកលុយពីពួកគេកាន់តែច្រើនជាងមុនទៅទៀត។

ប្រភពបានឲ្យដឹងទៀតថា ក្រុងត្រលជជុះរបស់សមត្ថកិច្ចគយខេត្តកំពង់ស្ពឺ នៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ​ ជាប្រភពចំណូកដ៏ធំរបស់លោក ឈួន ហៃ និងបក្ខពួកហើយគ្មានឈ្មួញឬអាជីវករណាហ៊ានតវ៉ានោះទេ។

ទន្ទឹមនឹងនេះមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តកំពង់ស្ពឺ មួយចំនួនបានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួលដូចសព្វថ្ងៃនេះ។

ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ បានឲ្យដឹងថាចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដែលលោក ឈួន ហៃ ទទួលបានតំណែងជាមេគយខេត្តកំពង់ស្ពឺ គឺលោក ឈួន ហៃ សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញទំហឹង។

ក្នុងនោះឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួក។ លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូណទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ម្តងនៅឡើយ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។

មន្ត្រីគយនៅក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោក ឈួន ហៃ តែងតែប្រើឈ្មោះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងគឃ្លើន។

ជាក់ស្តែងបច្ចុប្បន្នទោះពីឈ្មួញនិងអាជីវករមួយចំនួនដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវក៏ដោយក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យសមត្ថកិច្ចគយប្រចាំកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ នោះឡើយ។

ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុករបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ខ្លះផងព្រោះក្នុងតំណែងជាមេគយខេត្តកំពង់ស្ពឺ លោក ឈួន ហៃ ធ្វើអ្វីៗស្រេចតែអំពើចិត្តទៅហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
447 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10321 នាក់
ខែនេះ :
54910 នាក់
3 ខែនេះ :
142676 នាក់
សរុប :
439535 នាក់