ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
លោក សឿន ប៊ុនរិទ្ធិ កោតសរសើរដល់អ្នកសារព័ត៌មានបានខិតខំជួយផ្សព្វផ្សាយអំពីសកម្មភាព សមិទ្ធផលរបស់ជាតិ
Di,15 September 2020 (Time 10:24 )
ដោយ ៖ ព្រំ ហន (ចំនួនអ្នកអាន: 60នាក់)

(បាត់ដំបង) ÷នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត តំណាងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំ ណាលជាមួយបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយករងរដ្ឋបាលខេត្ត សរុបប្រហែលប្រមាណ ១៣០ នាក់។

ថ្លែងក្នុងឱកាសសំណេះសំណាលនោះដែរ លោក សឿម ប៊ុនរិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបងប្អូនអ្នកសារព័ត៌មានដែលបានជួយផ្សព្វផ្សាយអំពីសកម្មភាព សមិទ្ធផល និងព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលខេត្តបាត់ដំបង ។

លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា កន្លងមកមានអ្នកព័ត៌មានមួយចំនួនតូចចុះផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈមិនគ្រប់គ្រាន់ ដោយយកព័ត៌មានតែមួយផ្នែក ឬមួយជ្រុង ហើយមិនបានធ្វើការសួរនាំមកស្ថាប័នសាមី ដើម្បីធ្វើការបកស្រាយ ជៀសវៀងការចុះផ្សាយព័ត៌មានមិនពិតផងដែរ។

លោក អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ក៏សំណូមពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមមេត្តាមុនចុះផ្សព្វផ្សាយព័ត៌មានអ្វីមួយដែលទាក់ទង និងកិច្ចការងារផ្សេងរបស់រដ្ឋបាលខេត្ត អាចធ្វើការទំនាក់ ទំនងមករូបលោកផ្ទាល់ ដើម្បីបានព័ត៌មានកាន់តែច្បាស់បន្ថែមទៀត ដើម្បីជៀសវៀងការចុះផ្សាយព័ត៌មាន ដែលមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
453 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10327 នាក់
ខែនេះ :
54916 នាក់
3 ខែនេះ :
142682 នាក់
សរុប :
439541 នាក់