ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
មន្ត្រីទាំងអស់តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​
Mo,14 September 2020 (Time 04:19 )
ដោយ ៖ រស្មីនគរ (ចំនួនអ្នកអាន: 50នាក់)

(ភ្នំពេញ) ÷នៅរសៀលថ្ងៃចន្ទ​ ទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ផ្សព្វផ្សាយដល់លោក​ លោកស្រីស្នងការរង​ទាំងអស់ ត្រូវចុះដោយផ្ទាល់តាមគ្រប់គោលដៅ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ដេីម្បីផ្តល់ជូនជាទឹកបរិសុទ្ធ​ ភេសជ្ជ:​ និងថវិកាមួយចំនួន​ផ្តល់ជូនកម្លាំងតាមគ្រប់គោលដៅ​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលជាការឧបត្ថម្ភផ្ទាល់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ជាពិសេសលោក​ លោកស្រីស្នងការរង​ ទាំងអស់​ ត្រូវនាំយកមតិណែនាំរបស់ឯកឧត្តមស្នងការ​ ដល់មន្ត្រីប្រចាំការតាមគ្រប់គោលដៅទាំងអស់ត្រូវជួយសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ​ ប្រជាពលរដ្ឋ​ និងភ្ញៀវជាតិ​ អន្តរជាតិ​ ដេីម្បីកាត់បន្ថយការកកស្ទះ​ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ ចំណែកតាមអធិការដ្ឋាននគបាលខណ្ឌ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ត្រូវតែមានមន្ត្រីប្រចាំការ​ ២៤ម៉/២៤ម៉​ ដេីម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ​ ។ ឯកឧត្តមស្នងការបានបញ្ជាក់បន្ថែមថា​ មន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ច​ តួនាទីឲ្យបានល្អ​ បង្ហាញអាកប្បកិរិយា​ និងសម្តីឲ្យបានសមរម្យ​ ជាពិសេសត្រូវតែធ្វេីអនាម័យនៅកន្លែងការងារឲ្យបានស្អាត​ ដេីម្បីបង្ការ​ និងទប់ស្កាត់រាល់ជំងឺផ្សេងៗកុំឲ្យកេីតមានឡេីង​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
383 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10257 នាក់
ខែនេះ :
54846 នាក់
3 ខែនេះ :
142612 នាក់
សរុប :
439471 នាក់