ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
មេឈ្មួញឈើចាប់ផ្ដើមធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងដែលទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ យ៉ាងរលូន
Di,15 September 2020 (Time 03:20 )
ដោយ ៖ ចែករំលែក (ចំនួនអ្នកអាន: 135នាក់)

មណ្ឌលគិរី =ប្រភពថ្មីៗពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា​ រយៈពេលប៉ុន្មានយប់កន្លងទៅនេះឈ្មួញឈ្មោះ តាឌី ឈ្មួញឈ្មោះ សុឃុន និងឈ្មួញឈ្មោះ ម៉ាប់ សម្រុកដឹកជញ្ជូនឈើប្រណីតនិងឈើប្រភេទលេខ១ ចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ​ និងច្រករបៀងកង់ឡង់ យ៉ាងគំហុក​។​ ប្រភពបានឲ្យដឹងទៀតថា លោក យូ​ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ ជាអ្នកមានសិទ្ធអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងសុខស្រួល។ ចំណែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ហែម បូណារ៉ែល មេបញ្ជារការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងសម្ងំស្ងាត់ឈឹងតែម្តង។

បើតាមការបង្ហើបពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ទៀង សៅរតន៍ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ទេនោះ គឺលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ ទាល់តែមានការបើកដៃពីចៅហ្វាយនាយទើបលោក យូ​ សុធា ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ តាឌី ឈ្មួញឈ្មោះ សុឃុន ឈ្មួញឈ្មោះ ម៉ាប់ និងឈ្មួញដទៃទៀតប្រមូលទិញឈើរក្សាទុកនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុក។ មានការរិះគន់ចំៗថា លោក​ ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំនិងច្រករបៀងកង់ឡង់ នោះទេ។

ប្រភពស្និទ្ធនឹងក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ បានបង្ហើបឲ្យដឹងថា ពួកគេបង់លុយតាមការគំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនដល់គោលដៅ។ ក្នុងនោះលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ​ ទទួលបានផលប្រយោជន៍ច្រើនជាងគេ ហើយលោក យូ សុធា តែងយកឈ្មោះលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ធ្វើជាបង្អែក ដើម្បីការពារទង្វើរបស់ខ្លួនជាប្រចាំ។ បញ្ហានេះជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះករណីលោក យូ សុធា ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនគឺមានការឃុបឃិតយ៉ាងរលូន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
504 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10378 នាក់
ខែនេះ :
54967 នាក់
3 ខែនេះ :
142733 នាក់
សរុប :
439592 នាក់