ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រសារព័ត៌មាន រស្មីនគរ ធ្វើការផ្សាយព័ត៌មានពិតជារៀងរាល់ថ្ងៃ
ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ចកងកម្លាំងយោធាការពាព្រំដែនវរ:សេនាតូចអន្តរាគមន៍លេខ៣៩៣ឈរជើងជួរមុខនៅតំបន់ប្រាសាទព្រះវិហារ
Mi,16 September 2020 (Time 04:21 )
ដោយ ៖ ជំុ ចន (ចំនួនអ្នកអាន: 77នាក់)

(ព្រះហារ) ÷ថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០
លោក សុខ ផេង អ្នកតំណាងរាស្ត្រ
មណ្ឌលព្រៃវែង លោក ជា សុមេធី អភិបាលខេត្ត រួមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជំនាញ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំងយោធាការពារព្រំដែនវរៈសេនាតូចអន្តរាគមន៍លេខ ៣៩៣ ឈរជើងជួរមុខនៅតំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងាររដ្ឋបាលខេត្ត បាននាំយកសម្ភារៈជាគ្រឿងឧបភោគបរិភោគ ក្នុងម្នាក់ៗទទួលបានរួមមាន: អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ក្រម៉ា១ ម៉ាស់ចំនួន៥០ សាប៊ូ៤ដុំ និងថវិការចំនួន ៥មុឺនរៀល ក្រៅពីនេះ ក៏មានការជួយឧបត្ថម្តជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ៧លានរៀល អង្ករ១តោន ម៉ាស២០០ ទឹកអាល់កុល១០ដប និងជែលលាងដៃ២ដប និងអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ចំនួន ៧លានរៀល អង្ករ១តោន ម៉ាស២០០ ទឹកអាល់កុល១០ដប និងជែលលាងដៃ២ដប ដែលបានយកមកប្រគល់ជូននេះ គ្រាន់តែជាទឹកចិត្តនៃថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលបានបង្ហាញឲ្យឃើញពីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់សមរភូមិក្រោយ ចំពោះសរភូមិមុខ ។
ជាមួយគ្នានេះដែរលោកសូមពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងដឹងគុណដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្ញើជូននាយ ពលទាហានទាំងអស់ក្នុងឱកាសនេះផងដែរ។
ជាទីបញ្ចប់ លោក សូមជូនពរកងកម្លាំងយោធាការពារព្រំដែនវរៈសេនាតូចអន្តរាគមន៍លេខ ៣៩៣ ឈរជើងជួរមុខនៅតំបន់ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមទទួលបាននូវពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបង្សុកូលឧទ្ទិស មហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ញ៉ែម សឿន ជាសុីន (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ (ជំុ ចន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម អញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ធានចិញ្ចឹមត្រី របស់លោកហោ ទ្រី នៅស្រុកលើកដែក (រស្មីនគរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិនកំពុងឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក (ចែករំលែក)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ធមន្ដ្រីកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណើបប្លែក(ត្រប់ ត្រសក់ ននោងជ្រុង ននោង មូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ (រស្មីនគរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
518 នាក់
ម្សិលមិញ :
1881 នាក់
សប្តាហ៍នេះ :
10392 នាក់
ខែនេះ :
54981 នាក់
3 ខែនេះ :
142747 នាក់
សរុប :
439606 នាក់