ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បំប៉នជំនាញស៊ើបអង្កេតអនុវត្តនីតិវិធី និងគ្រប់គ្រងជនបរទេស រយៈពេល០១សប្តាហ៍នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបំប៉នជំនាញស៊ើបអង្កេតអនុវត្តនីតិវិធី និងគ្រប់គ្រងជនបរទេស រយៈពេល០១សប្តាហ៍ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ក្នុងពិធីបើកវគ្គបំប៉នជំនាញស៊ើបអង្កេតអនុវត្តនីតិវិធី និងគ្រប់គ្រងជនបរទេសរយៈពេល០១សប្តាហ៍នេះ មានសិក្ខាកាមនគរបាលចូលរួមសិក្សារៀនសូត្រចំនួន ១៩៧នាក់ ក្នុងនោះនគរបាលនារីមានចំនួន ២៨ នាក់ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *