(បាត់ដំបង) ៖ កាលពីថ្ងៃទី២៩ខែ វិច្ឆិកា ឆ្នាំ២០២៤ អនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដា ញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបងលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែន ការងារនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំ មន្រ្តីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិ្យត និងពង្រឹងការងារផ្នែកជំនាញសណ្តាប់ធ្នាប់-ចរាចរណ៍ នៅអធិការដ្ឋាននគរបាលស្រុករតនៈ មណ្ឌល និងស្រុកសំឡូត ដូចមានលទ្ធផលខាង ក្រោម៖
១-ដាក់ទិសដៅបង្កើនការអប់រំ ដល់អ្នកជិះបញ្ចាស់ទិសនៅលើផ្លូវក្នុងភូមិរបស់ខ្លួន ។
២-ស្នើលោកអធិការជម្រុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើវេទិការសាធារណៈពង្រឹងការអប់រំ ប្រជា ពលរដ្ឋលើចំណុចផ្លូវទាបឡើង មកផ្លូវខ្ពស់ ដែលជាកត្តាប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។
៣-បញ្ជៀតការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅតាម (អនុវិទ្យាល័យ ,វិទ្យាល័យ និងវត្តអារាម)
៤-បានចុះត្រួតពិនិត្យលើចំណុចដែលតែបបង្កករណីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ។
៥-បង្កើនការត្រួតពិនិត្យវាស់ជាតិអាល់កុល,អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ និងគ្រឿងញៀន ទៅតាមកាលវិភាគដែលបានកំណត់ ។ដោយព្រំ ហន!