ព័ត៌មានជាតិ

ក្រោយបញ្ខប់ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសមិទ្ធិផលក្នុងវត្តទួលអណ្តែត រួចមក ឯកឧត្តម អ៊ុន ចាន់ដា

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភ: ឆ្នាំ ២០២៥ នេះ ក្រោយបញ្ខប់ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសមិទ្ធិផលក្នុងវត្តទួលអណ្តែត រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា និមន្ត និងចូលរួមដោយព្រះមន្ត្រីសង្ឃ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ពលរដ្ឋជាជនមានពិការភាព ១ គ្រួសារ ឈ្មោះ ហន ញ៉ិល អាយុ ៤៨ឆ្នាំ រស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ដែលរងគ្រោះ ដោយសារអគ្គីភ័យ ឆ្លងចរន្តអគ្គិសនី បណ្តាលអោយ ផ្ទះឈើ ប្រក់ក្បឿង ១ខ្នង ទំហំ ៦ម × ១០ម ត្រូវភ្លើងឆេះទាំងស្រុង។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២១ ខែកុម្ភ: ឆ្នាំ ២០២៥។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *