ព័ត៌មានជាតិ

លោក ឃិត សុធារ៉ា ត្រូវបានតែងតាំងជាអភិបាលស្រុកឆែបថ្មី ដោយជំនួសលោក អ៊ុំ សុភឿន

(ព្រះវិហារ) ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំ មន្រ្តីរាជការចំណុះសាលាស្រុកឆែប ជាច្រើនរូប កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅសាលា ស្រុកឆែប ខេត្តព្រះវិហារ ។

លោក ឃិត សុធារ៉ា អភិបាលរងក្រុងព្រះវិហារ ត្រូវបានតែងតាំងជាអភិបាលស្រុកឆែប ខេត្តព្រះវិហារ ស្របពេលលោក អ៊ុំ សុភឿន អភិបាលស្រុកស្តីទី ត្រូវផ្ទេរភារកិច្ចមកជាមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តវិញ ។

#រដ្ឋបាលខេត្តព្រះវិហារ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *