ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ!

(ព្រៃវែង) ៖ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ មានការផ្សាយបន្តផ្ទាល់ការប្រគួតបាលទាត់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 រវាងក្រុមព្រះខ័នរាជស្វាយរៀង (ព្រះរាជាណាចក្រកម្ពុជា) Vs ក្រុមFC Arkadag (ប្រទេសតួកមេនីស្ថាន)

👉តាមរយៈផ្ទាំង LED នៅវេលាម៉ោង៧:០០នាទីយប់ ស្ថិតនៅមុខផ្សារក្រុងព្រៃវែង ភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡាជាតិយើងអោយកាន់តែរីកចម្រើន។

សេចក្ដីជូនដំណឹងរបស់រដ្ធបាលខេត្តព្រៃវែងមានដូចខាងក្រោម៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *