ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនមន្រ្តីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សជុំវិញអង្គភាពស្រុក ដែលរៀបចំដោយយុវជនគណបក្សខេត្ត

(ព្រៃវែង) ៖ រសៀលថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនមន្រ្តីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សជុំវិញអង្គភាពស្រុក ដែលរៀបចំដោយយុវជនគណបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមេសាង ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេសាង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត គ្រូឧទ្ទេស និងគ្រូជំនួយ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកាបក្សសរុបចំនួនប្រមាណ ៣៨០រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *