(ឧត្តរមានជ័យ) ៖ក្រោមការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ
ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង ០០នាទី ដោយមានការដឹកនាំបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានចាត់កម្លាំងផែនការងារសណ្តាប់ធ្នាប់ ធ្វើការឃាត់រថយន្តធន់ស្រាលចំនួន ០២ គ្រឿង ដែលល្មើសដឹកទំនិញលើសចំណុះ (សំពីងសំពោង) នៅចំណុចគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ ៦៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៥-១២៦ ស្ថិតក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៖
១ /. រថយន្តម៉ាក NISSAN FRONTIER សេរីឆ្នាំ ២០០២ ពាក់ផ្លាកលេខ សៀមរាប 2B-4225 បើកបរដោយឈ្មោះ រិទ្ធិ ហួត ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិ ខ្នារសណ្ដាយ ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
២ /. រថយន្តម៉ាក TOYOTA CAMRY សេរីឆ្នាំ ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2A-0071 បើកបរដោយឈ្មោះ កែន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិ អូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
បច្ចុប្បន្នបានធ្វើការអប់រំ កិច្ចសន្យា រួចឱ្យធ្វើការរើទម្លាក់ទំនិញ-សម្ភារះលើសចំណុះទាំងអស់ចេញពីរថយន្តតាមច្បាប់កំណត់ ហើយផ្ទេរទៅដាក់លើរថយន្តផ្សេងទៀត ទើបអាចបន្តដំណើរទៅមុខបាន៕