(បាត់ដំបង) ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវសេនី យ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១២និង០៦ នាទី នៅចំណុចភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី អំពើ លួច ( យកម៉ូតូនិងទូរសព្ទដៃ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ចឹក ហុកលី ហៅ ម៉េងលី ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅមិនពិតប្រាកដមកកាន់ស្នងការដ្ឋានដើម្បីសាកសួរ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យន់ វិសាល ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ទាក់ទងនឹងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ ។
សូមជម្រាបជូនថាកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៤និង៣០ នាទី នៅចំណុចបន្ទប់ជួល ភូមិប្រជាធម្មកើត សង្កាត់ផ្សារក ណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ជនសង្ស័យខាងលបានធ្វើសកម្មភាព លួចយកម៉ូតូ ០១ គ្រឿង និងទូរសព្ទដៃ ០១គ្រឿង ដែលជារបស់ជនរងគ្រោះខាងលេីរួចគេច ខ្លួនបាត់រហូតដល់ថ្ងៃខែឆ្នាំខាងលើទើបកម្លាំងធ្វើការឃាត់ខ្លួនបាន។
-វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូចំនួន ០២ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕ដោយ ព្រំ ហន!

