ខេត្តព្រៃវែង ៖ នៅយប់ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែង បន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅឈរជើងនីមួយៗ តាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខាន់ៗក្នុងខេត្ត ព្រៃវែងដើម្បី ពិនិត្យមើលសភាពការណ៍ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា កម្លាំងទាំងអស់នេះ គឺប្រចាំការតាមគោលដៅ ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕