ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ត្រួត ពិ និត្យនិងពង្រឹងការងារនគរបាលវរ:ការពារព្រំដែនគោកក្នុងភូមិសាស្រ្តទទួលខុសត្រូវ!

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំលោកស្នងការរង និងលោកនាយការិយាល័យជំនាញពាក់ព័ន្ធ ត្រួតពិនិត្យ និងពង្រឹងការងាររបស់នគរបាលវរសេនាតូច​ការពារព្រំដែនគោកលេខ៨១៧ និង៨១៩ ដើម្បីស្តាប់នូវបញ្ហាប្រឈម សំណើសំណូមពរក្នុងការអនុវត្តការងារបញ្ជាដឹកនាំអង្គភាពប្រចាំថ្ងៃ និងសភាពការណ៍ជារួមនៅតាមខ្សែបន្ទាត់ព្រំដែន ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងផ្សព្វផ្សាយនូវអនុសាសន៍ដឹកនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំ ដល់កងកម្លាំងនគរបាលដែលកំពុងឈរជេីងក្នុងភូមិសា
ស្រ្តទទួលខុសត្រូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *