ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចការព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍

(បាត់ដំបង) : នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាលពាក់ព័ន្ធកិច្ចការព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរ បាលជាតិ និងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ អធិការនគរ បាលក្រុង ស្រុក និងកងកម្លាំងក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ប្រជាពលរដ្ឋ និងកម្លាំងទាំងអស់គឺបានបង្ហាញការគាំទ្រជានិច្ចរាល់ការសម្រេចរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលតែងតែគិតគូរជាប់ជាប្រចាំក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។
ឯកឧត្តម បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា និងរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តដល់កងកម្លាំងទាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផ្សេងៗទាក់ទងនឹងបញ្ហាព្រំដែន។

ឯកឧត្តម កែវ វណ្ណថន បានថ្លែងនូវការកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណភាពទឹកដី៕

បន្ទាប់ពីការសំណេះសំណាលនិងពាំនាំនូវប្រសាសន៍ណែនាំផ្តាំផ្ញើរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួចមកឯក ឧត្តម រដ្ឋលេខាធិការនិងប្រតិភូ អញ្ជើញត្រួតពិនិត្យ កងកម្លាំង មធ្យោបាយ សម្ភារៈ យុទ្ធោបករណ៍ ដែលកំពុងត្រៀមបម្រុងសម្រាប់ប្រើប្រាស់ក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចការពារនូវបូរណ ភាពទឹកដី ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ។

ឯកឧត្តមគណៈអធិបតី បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអង្ករចំនួន ២,០ ០០គីឡូក្រាម(ពីរពាន់គីឡូក្រាម) របស់ឯកឧត្តម សុខ លូ អភិ បាល នៃគណៈអភិបាលខេត្តបាត់ដំបង ដល់ស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបានបែង ចែកនិងប្រើប្រាស់ក្នុងអង្គភាព៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *