ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ និងលោក ស្រី បានអញ្ជើញសំណេះសំណាលជាមួយប្រជាការពារខណ្ឌចំនួន​ ៨១នាក់!

(ភ្នំពេញ) នៅថ្ងៃអាទិត្យ៥ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង​ ១៥,០០​ នាទី​ លោក​ សុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ស្រី បានអញ្ជើញសំណេះសំណាលជាមួយប្រជាការពារខណ្ឌចំនួន​ ៨១នាក់។ ក្នុងពិធីនោះ​ លោក​ អភិបាល​ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាការពារទាំងអស់​ ដែលបានខិតខំបំពេញកិច្ចការដោយមិនខ្លាចពីការនឿយហត់។ បន្ទាប់ពីសំណេះសំណាលរួច លោក អភិបាល​ ខណ្ឌ បានឧបត្ថម្ភអង្ករ​០១ការ៉ុង​/ម្នាក់​ ដែលជាអំណោយដ៍ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណ:អភិបាលរាជធានីភ្នំពេញ​ ។ ដោយឡែកថវិកាចំនួន​ ​៤០​ ០០០៛​ និងមី​ជាតិ ០១កេស​ សម្រាប់ប្រជាការពារម្នាក់ៗ​។
សរុបថវិការួមចំនួន ៣​ ៥៨​០​ ០០០៛ ; អង្ករចំនួន៨១ការុង និងមីជាតិចំនួន ៨១កេស។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។