ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថានមួយក្រុម​ទៀត​ មកពិភាក្សា​លេីការងារអភិរក្ស​ធនធានធម្មជាតិ​

(ភ្នំពេញ) ៖នារសៀលថ្ងៃព្រហស្បតិ៍​ ទី១៥​ ខែធ្នូ   ឆ្នាំ២០២២នេះ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអញ្ជើញទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថានមួយក្រុម​ទៀត​ ដែលអញ្ជើញមកពិភាក្សា​លេីការងារអភិរក្ស​ធនធានធម្មជាតិ​។

ក្រោយកិច្ចពិភាក្សា​ ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិកម្ម បានដាក់ទិសដៅ​ឱ្យមន្ត្រីរដ្ឋបាលព្រៃឈេីសិក្សាសុីជម្រៅ​លេីគ្រប់ទិដ្ឋភាព​ ទាំងច្បាប់​ សេដ្ឋកិច្ច​ សង្គម​ និងនយោបាយ​ ដេីម្បីស្វែងរកដំណោះស្រាយរយ:ពេលវែង​ និងផ្តល់ជម្រេីសល្អប្រសេីរ​​ សម្រាប់បងប្អូនដែល​ពឹងផ្អែកលេីព្រៃឈេីដេីម្បីជីវភាព​គ្រួសារ​ សំដៅកាត់បន្ថយបន្ទុក​ និងសម្ពាធលេីធនធានធម្មជាតិដែល​យេីងត្រូវថែរក្សាការពារ។

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហការជាមួយគ្រប់ក្រសួងស្ថាប័ន​ និងរដ្ឋបាលខេត្តពាក់ព័ន្ធទាំងអស់​ ដេីម្បីផលប្រយោជន៍ជាតិ​ និងប្រជាជន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។