(បាត់ដំបង) ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការដ៏ម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាល ចំណុះស្នងការដ្ឋាននរបាលខេត្តបាត់ដំបងទាំងអស់ ត្រូវបន្តប្រតិបត្តិការបង្រ្កាបឱ្យដល់ឬសគល់ ចំពោះក្រុមក្មេងទំនេីង ដែលកេីតមានក្នុងមូលដ្ឋានខេត្តបាត់ដំបង ។
តាមរយៈការប្រេីប្រាស់វិធានការល្បាតនៅមូលដ្ឋានត្រូវធ្វេីការត្រួតពិនិត្យ ជាប្រចាំចំពោះមុខសញ្ញាទាំងនេះ នៅគ្រប់អង្គភាពអធិការដ្ឋាននគរបាលក្រុងស្រុក ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីដែលមុខសញ្ញានេះមានសកម្មភាពល្មេីសច្បាប់។ដោយព្រំ ហន!