(បាត់ដំបង) ៖ កាលីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៥ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុុកថ្មគោល បានដឹកនាំកម្លាំង ឃា-ត់ខ្លួនក្រុមក្មេងទំនេីងដែលធ្វេីសកម្មភាពហិ-ង្សាកា-ប់បំ-ផ្លាញ ម៉ូតូរបស់អ្នកដទៃចំនួន០៣នាក់អនុវត្តតាមច្បាប់ក្រោយការសាកសួរស្រាវជ្រាវរួចរាល់។
ប្រតិបត្តិការនេះធ្វេីឡេីងបន្ទាប់ពីទទួលនូវពាក្យបណ្តឹងពីជនរងគ្រោះក្នុងករណីនេះកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៥ ខណៈមានក្រុមក្មេងទំនេីងពី០៥ទៅ០៦នាក់ជិះម៉ូតូធ្វេីសកម្មភាពក-ាប់ទៅលើម៉ូតូជនរងគ្រោះនៅចំណុច វាលស្រែបឹងអំពិល ក្រុមទី២៥ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតម៉ូតូរួចផ្តាច់យកផ្លាកលេខជិះគេចខ្លួនបាត់។
ការឃាត់ខ្លួននេះដកហូតបានសម្ភារៈតាងរួមមានៈ
-ក-ាំបិ-តចំនួន០១ដើម
-ផ្លាកលេខម៉ូតូចំនួន០១(របស់ជនរងគ្រោះ)។
សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថា តាមចម្លេីយក្រុមបង្កហេតុថា ពួកគេធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមកហេីយថ្ងៃនេះគេតាមបង្កការសងសឹកវិញបែបនេះតែត្រូវសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន។
សូមបញ្ជាក់ថា ពីពេលនេះតទៅករណីបង្កដោយក្រុមក្មេងទំនេីងនៅតាមមូលដ្ឋាន មិនមានការលេីកលែង អនុគ្រោះនោះទេ ពោលគឺត្រូវចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕ដោយព្រំ ហន!
