នៅរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារ អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខសេក្តីចម្រើន ជូនដល់ក្រុមការងារប្រភិភូខេត្តកំពង់ចាម ក្នុងដំណើរអញ្ចើញចុះសួរសុខទុក្ខកងទ័ពនៃកងពលអន្តរាគមន៍លេខ៦ ព្រំដែន កម្ពុជា-ថៃ នៅព្រឹកថ្ងៃស្អែក ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពីលោកមេទ័ពឌី ប្រាសាទព្រះវិហារ។
ក្នុងឱកាសនោះដែរ ក៏មានវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិព្រះវិហារ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ស្ថិតក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ក្រោមម្លប់សុខសន្តិភាព។