ព័ត៌មានជាតិ

តើអភិបាលខេត្តបន្ទាយមានជ័យទុកឲ្យប្រជាពលរដ្ឋមានជម្លោះ ដាក់គ្នាបែបនេះបន្តប៉ុន្មានឆ្នាំទៀត ឬ យ៉ាងណា!!!

នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានជាច្រើនគ្រួសារ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទៅធ្វើការហាមឃាត់ក្រុមជាងសំណង់របស់លោក អ៊ុយ វ៉ាង់សង់ ដែលប្រជាពលរដ្ឋអះអាងថាប្លង់ដីដែលលោក អ៊ុយ វ៉ាង់សង់ បានទិញពីប្រជាពលរដ្ឋ ២១គ្រួសារគឺមិនពាក់ព័ន្ធនៅលើដី១២ហិកតានោះទេ ហើយមិនដឹងថាប្លង់ដីនេះកសាងមកត្រឹមត្រូវតាមនីតិវិធីច្បាប់ភូមិបាល ដែល ឬយ៉ាងណា?

ពាក់ព័ន្ធដីទំនាស់នេះព្រឹទ្ធសភាបានចេញលិខិតលេខ:០៣៥/០៣៣៥/ពស/គ១ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ជម្រាបជូនឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ-ដោះស្រាយ និង សូមផ្តល់របាយការណ៍ស្តីពីលទ្ធផលនៃការដោះស្រាយករណីខាងលើនេះមកព្រឹទ្ធសភាញ តាមការគួរ តែអភិបាលខេត្តបន្ទាយមានជ័យបានចេញលិខិតលេខ:២៣១/២៥សជណ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ដែលធ្វើឲ្យបញ្ហាវិវាទនេះកាន់តែខ្លាំងជាងមុនទៅទៀត។ដោយលោក ឡាំង ឡន

សូមតាមដានសកម្មភាពទាំងស្រុង!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *