ព័ត៌មានជាតិ

មេ​គយ​ចល័ត​តំបន់​១​ លោក អ៊ួន សុវណ្ណារ៉ា មិនចាំបាច់បោះទីតាំងចេញប្រតិបត្តិការ ក៏ឈ្មួញរកស៊ីដឹកទំនិញញាក់សាច់ដែរ!

(ភ្នំពេញ) ៖ បណ្ដាអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងដែនមកពីប្រទេសវៀតណាម ភាគខាងកើតដូចជាតាមខេត្តស្វាយរៀង, ព្រៃវែងនិងត្បូងឃ្មុំដែលត្រូវនាំចូលមករាជធានីភ្នំពេញសុទ្ធតែស្គាល់លោកអ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់ ១ជាចាំបាច់ដោយខានមិនបាន។ គ្រប់ទំនិញទោះបីបង់ ពន្ធគ្រប់ចំនួន ឬបង់ពន្ធមិនគ្រប់ចំនួន ឬមិនបង់ពន្ធសុទ្ធតែត្រូវទាក់ទងសម្របសម្រួល យ៉ាងហោចណាស់តាមទូរសព្ទជាមួយលោកមេគយចល័តជាមុន។ ជំនួបរវាងឈ្មួញ និងមន្ត្រីគយត្រូវគេខ្សឹបខ្សៀវថា ជាប្រព័ន្ធនៃអំពើពុករលួយ។

ក្រុមអ្នករកស៊ីដឹកទំនិញពីបណ្ដាខេត្តភាគខាងកើត ចូលរាជធានីភ្នំពេញអះអាងថា តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន តំណែង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១ គឺ​ការបង់ពន្ធ​ត្រូវបានអនុវត្តតាមរបៀប​ម៉ៅការ ជាហេតុនាំឲ្យឈ្មួញ​ទាំងនោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ,ទំនិញ​បង់ ពន្ធ​មិន​គ្រប់​និង​ទំនិញ ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​គ្រប់​បណ្ដា​ខេត្ត​នានា​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ​ឈ្មួញ​តូច ធំ ដឹកជញ្ជូនទំនិញឆ្លងដែនមក ពីប្រទេសវៀតណាមឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ត្រពាំង​ផ្លុង និង​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​មុឺន​ជ័យ ជាពិសេស​មកពី​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បាវិត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ព្រមទាំង​ច្រក​ផ្សេងៗ​ទៀត មាន​រថយន្ត​ធំ ៗ​ដឹក​ទំនិញ​ពី​គ្រប់​បណ្ដា​ខេត្ត ចូល​មក​ទីកទីក្រុងភ្នំពេញក្នុង១ថ្ងៃរាប់រយគ្រឿងនោះ​ទេ ហើយ​ឡាន​ដឹក​ទំនិញ​ទាំងនោះ​ត្រូវ​បង់​ឲ្យ មេ​គយ​ចល័ត​តំបន់​១​ក្នុង​រថយន្ត​នីមួយៗ​បង់​ចន្លោះ​ពី២០០ទៅ៤០០ដុល្លារ​ឲ្យទៅ​មេគយ​ចល័តតំបន់ ១ទើប​ចូល​ទីក្រុង​ភ្នំពេញ​បាន​ដោយ​សុវត្ថិភាព ។​

​ប្រភពបានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គយ​ចល័ត​តំបន់​មួយ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុក រលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​​ប្រប្រភ្លះលើកឡើង​ថា ដោយសារ​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​គយ​ចល័ត​តតំបន់១ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ស្រង់ដើមវិញ។ អ្វីដែលពិសេសជាងនេះគឺទំនិញទាំងអស់មិនត្រូវបានត្រួតពិនិត្យឲ្យបានម៉ត់ចត់នោះទេពោលគឺតាមតែអ្វីដែលឈ្មួញរ៉ាយរ៉ាប់ប្រាប់តាមទូរសព្ទប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាមានទំនិញ គេចពន្ធពេញផ្ទៃប្រទេស ជាពិសេសនៅក្នុងរាជធានីភ្នំពេញក៏ដូចជាទំនិញ ដែលមិនមានគុណភាពជាដើម។

ដោយសារតែអំពើពុករលួយរបស់មន្ត្រីគយ នៅតំបន់១ នេះហើយទើបគេសង្កេតឃើញ មួយរយៈចុងក្រោយនេះទំនិញគេចពន្ធទំនិញខូចគុណភាព ត្រូវបានគេរកឃើញនៅរាជធានីភ្នំពេញ។ សាច់បង្កករាប់រយតោនត្រូវបាននាំ ចូលមកពីប្រទេសវៀតណាម តាមច្រកភាគខាងកើតប្រទេសដោយសារតែការឃុបឃិតជាមួយពួកមន្ត្រីគយលោកអ៊ួន សុវណ្ណារ៉ា នេះឯង។ ​ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ,ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​តាម​បណ្ដាល​ខេត្ត​ចូលមក​ទីក្រុង​ភ្នំពេញ កាន់តែ​ច្រើនឡើងៗ​ហើយ​លោក អ៊ួន សុវណ្ណារ៉ា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំង​ទង្វើ​ពុករលួយរបស់​ខ្លួន​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។