(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដំណើរការកិច្ចប្រជុំនេះ ប្រើប្រាស់តាមមធ្យោបាយប្រព័ន្ធសន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នានោះបានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។ គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ច ដោយបានដាក់ចេញនូវវិធានការម៉ឺងមាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
Related Articles
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ គឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋនិងសង្គមជាតិ
Posted on Author admin
(ភ្នំពេញ) ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធ […]
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី
Posted on Author rsn
(កំពង់ចាម) :នៅព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ […]
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំ ផ្សព្វផ្សាយស្តីពីគោលការណ៍បែបបទ និងនិតិវិធីនៃការគ្រប់គ្រង បុគ្ញលិករដ្ឋបាលក្រុង ស្រុក
Posted on Author rsn
(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តក […]